នៅក្នុងជំនួបនេះ លោក Vuong Dinh Hue និង លោក Wang Ninh បានវាយតម្លៃជាវិជ្ជមានអំពីវឌ្ឍនភាពនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាម-ចិន ក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏ពិភាក្សាលើវិធានការនានា សំដៅជំរុញសក្តានុពល និងឧត្តមភាពរបស់ភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេស​វៀតណាម និងខេត្តយូណាននាពេលខាងមុខ។

លោក Vuong Dinh Hue បានអះអាងថា បក្សនិងដ្ឋវៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាមូលដ្ឋានរបស់វៀតណាម បង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋានរបស់ចិន ជាពិសេសគឺបណ្តាមូលដ្ឋានដែលមានខ្សែព្រំដែនជាប់ជាមួយខេត្តយូណាន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបជាមួយលោក Wang Ninh លេខាគណៈកម្មាធិការបក្សខេត្តយូណាន 

លោក Vuong Dinh Hue ស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំរបស់បណ្ដាមូលដ្ឋាន អនុវត្តប្រកបដោយប្រសិទ្ធភាព​នូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់រវាងខេត្តយូណាន និងបណ្ដាមូលដ្ឋានរបស់វៀត​ណាម។ សហការយាមល្បាតតាមតំបន់ព្រំដែនគោក ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម សហការក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ ទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាពិសេសការតភ្ជាប់ផ្លូវដែក ផ្លូវគុនមីង - Lao Cai - Hanoi - Hai Phong; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយធ្វើការកត់សម្គាល់សំណើរទាំងអស់ដែលបានលើកឡើងដោយលោក Vuong Dinh Hue នោះ លោក Wang Ninh បានអះអាងថា ខេត្ដយូណាន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយបណ្ដាមូលដ្ឋានរបស់​វៀតណាម ហើយត្រៀមខ្លួនជាស្រេចធ្វើការជាមួយបណ្ដាមូលដ្ឋានរបស់វៀតណាមដើម្បីអនុវត្តបានល្អនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាទស្សនៈរួមរវាងខេត្តយូណានជាមួយបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់​វៀតណាម។ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពនូវតួនាទីនៃយន្តការសហប្រតិបត្តិការ។ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម លើកទឹកចិត្តធុរកិច្ចរបស់ខេត្ដយូណានមកបណ្តាក់ទុននៅវៀតណាម និងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលកសិកម្ម និងគ្រឿងសមុទ្រវៀតណាមមានគុណភាពខ្ពស់។ ខេត្តនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ច្រកទ្វារព្រំដែន; កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបៃតង កសិកម្មទំនើប ថាមពលបៃតងសុខាភិបាល វប្បធម៌ អប់រំ និងទេសចរណ៍។

* នាព្រឹកថ្ងៃដដែល លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាតំបន់សាកល្បងពាណិជ្ជកម្មសេរីសៀងហៃ (SHFTZ) និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាជ្ញាធរទីក្រុងសៀងហៃ និងថ្នាក់ដឹកនាំ SHFTZ។

ថ្លែងមតិក្នុងជំនួបនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ SHFTZ ដែលបានផ្តល់ព័ត៌មានសំខាន់ៗជាច្រើន ជាពិសេសព័ត៌មានអំពីយន្តការ គោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដើម្បីដំណើរការ SHFTZ។ លោកប្រធានរដ្ឋសភា សង្ឃឹមថា សភាតំណាងប្រជាជនទូទាំងប្រទេសចិន និងអាជ្ញាធរទីក្រុងសៀងហៃនឹងបន្តចែករំលែកបទពិសោធន៍ជាមួយទីភ្នាក់ងារនៃរដ្ឋសភាវៀតណាមក្នុងការកសាងក្របខ័ណ្ឌច្បាប់សម្រាប់ប្រតិបត្តិការតំបន់សាកល្បង​ពាណិជ្ជកម្មសេរី។

ថ្នាក់ដឹកនាំទីក្រុងសៀងហៃ និង SHFTZ បានបញ្ជាក់ថា៖ ទីក្រុងសៀងហៃ និង SHFTZ នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយបណ្ដាស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីអភិវឌ្ឍរួមគ្នា៕

បកប្រែដោយ Pham Diep