នៅក្នុងជំនួបនេះ ប្រតិភូទាំងឡាយបានពិភាក្សាក្នុងការអនុវត្តសកម្មភាពរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស បានអះអាងថា ក្រសួងការពារប្រទេសនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាល ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងខេត្ត Dien Bien រៀបចំផែនការនិងរៀបចំពិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu; ធ្វើជាអធិបតីក្នុងការរៀបចំក្បួនព្យុហយាត្រាយោធា; សម្របសម្រួលជាមួយក្រសួងនគរបាល និងខេត្ត Dien Bien ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់...

leftcenterrightdel
លោកស្រី Truong Thi Mai ថ្លែងក្នុងជំនួបធ្វើការ

ដោយកត់សម្គាល់ចំពោះការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ខេត្ត Dien Bien ក្នុងការត្រៀមរៀបចំលក្ខខណ្ឌចាំបាច់នានាដើម្បីបម្រើពិធីរំលឹកខួបអនុស្សារីយ៍ និងយល់ព្រមនឹងផែនការ និងកម្មវិធីនៃពិធីដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ៧ ខែឧសភា ខាងមុខ លោកស្រី Truong Thi Mai បានស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រូវបង្កើតសេណារីយ៉ូទូទៅរបស់ពិធីដោយលម្អិត និងជាក់លាក់។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ

ដោយសង្កត់ធ្ងន់លើអត្ថន័យពិសេសនៃពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ  Dien Bien Phu និងសកម្មភាពទាំងឡាយគឺបន្តអះអាងនូវអត្ថន័យ និងតម្លៃដ៏ធំធេងនៃជ័យជំនះ Dien Bien Phu ក្នុងប្រវត្តិសាស្ត្រកសាង និងការពារប្រទេសជាតិ។ លោកស្រី Truong Thi Mai បានស្នើឲ្យស្ថាប័ន បុគ្គលម្នាក់ៗគួរតែយកចិត្ដទុកដាក់ ខិតខំអស់ពីកម្លាំងកាយចិត្ត លើកកម្ពស់ភារកិច្ច និងសមត្ថភាពខ្ពស់បំផុតដើម្បីអនុវត្តការងារដែលបានប្រគល់ឱ្យ  ដោយធានាថា ពិធីរំលឹកខួបលើកទី ៧០ នៃជ័យ​ជំនះ  Dien Bien Phu ប្រកបដោយជោគជ័យ។

* នារសៀលថ្ងៃទី ២៨ មីនា លោកស្រី Truong Thi Mai និងក្រុមការងារបានចូលរួមកិច្ចប្រជុំបូកសរុបការអនុវត្តគម្រោងចលនា និងជួយឧបត្ថម្ភកសាងផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្រនៅខេត្ត Dien Bien (គម្រោងទី ០៩) ដែលរៀចំដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមសហការជាមួយគណៈកម្មាធិការបក្សខេត្ត Dien Bien ។

* នាព្រឹកថ្ងៃដដែល លោកស្រី Truong Thi Mai និងក្រុមការងារបានអញ្ជើញទៅអុជធូប និងដាក់ផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅប្រាសាទយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu និងទីបញ្ចុះសពយុទ្ធជនពលីជាតិ A1 ព្រមទាំងសួរសុខទុក្ខ  និងជូនអំណោយដល់យុទ្ធជន Dien Bien៕

បកប្រែដោយ Pham Diep