នាថ្ងៃទី ២៦ មិនា នៅរដ្ឋធានី La Habana (គុយបា) លោក Le Quang Long ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា បានអញ្ជើញ​ចូលជួបសម្តែងការគួរសមជាមួយលោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា ក្នុងឱកាសលោក​ចាប់ផ្តើមបំពេញអាណត្តិការងាររបស់ខ្លួន​នៅប្រទេសគុយបា។

leftcenterrightdel
លោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា និងលោកឯកអគ្គរដ្ឋទូត Le Quang Long (ឆ្វេង)។ រូបថត៖ vnanet.vn

ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Le Quang Long លោក Esteban Lazo Hernández  ប្រធានរដ្ឋសភាគុយបាបានអះអាងថា រដ្ឋសភាគុយបាតែងតែគាំទ្រលោកឯកអគ្គរដ្ឋទូតក្នុងការបំពេញភារកិច្ចដែលរដ្ឋវៀតណាមប្រគល់ជូន។ លោក Esteban Lazo Hernández បានលើកឡើងអំពីចំណងសាមគ្គីភាពពិសេសរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងគុយបា និងបានសង្កត់ធ្ងន់ថា ចំណងសាមគ្គីភាពរវាងគុយបា និងវៀតណាម ដែលពូនជ្រំដោយលោកប្រធានហូជីមិញ និងអគ្គមេបញ្ជាការ Fidel Castro និងបានកសាងឡើងដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន នៃប្រទេសទាំងពីរនោះ វាជានិមិត្តរូបនៃសម័យកាល។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Le Quang Long បានអះអាងថា វៀតណាមយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ចំណងសាមគ្គីភាពជាប្រវត្តិសាស្ត្រជាមួយគុយបា ហើយប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan