នាព្រឹកថ្ងៃទី ២៦ មិនា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានរៀបចំកិច្ចប្រជុំសមាជិកសភាប្រតិបត្តជំនាញលើកទី ៥ នីតិកាល ១៥ ដើម្បីពិភាក្សាអំពីខ្លឹមសារមួយចំនួនដាក់ជូនរដ្ឋសភានៅក្នុងសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៥។ ក្នុងកិច្ចប្រជុំនេះ សមាជិកសភាបានផ្ដល់មតិយោបល់លើគម្រោងច្បាប់ចំនួន ៨ ក្នុងនោះមាន៖ គម្រោងច្បាប់រដ្ឋធានី (កំណែទម្រង់); គម្រោងច្បាប់ផ្លូវគោក; គម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ និងគម្រោងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (វិសោធនកម្ម)។

leftcenterrightdel
កិច្ចប្រជុំសមាជិកសភាជំនាញ (រូបថត៖ quochoi.vn)

យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន មុនសម័យប្រជុំរដ្ឋសភានីមួយៗ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងរៀបចំកិច្ចប្រជុំសមាជិកសភាជំនាញដើម្បីផ្ដល់មតិយោបល់ទៅក្នុងគម្រោងច្បាប់ ដែលត្រូវដាក់ជូនរដ្ឋសភាពិចារណាផ្ដល់មតិយោបល់ និងអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភា។ នេះគឺជាកិច្ចប្រជុំសមាជិកសភាជំនាញលើកទី ៥ ដែលត្រូវបានរៀបចំឡើងក្នុងរដ្ឋសភានីតិកាលទី ១៥៕

តាម vovworld.vn