ថ្លែងមតិក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan មានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់សមាគម។ សមាគមធុរជនវ័យក្មេងបានយកចិត្ដទុកដាក់ក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ពីកិត្យានុភាព និងរូបភាពរបស់ធុរជនវ័យក្មេងវៀតណាមចំពោះសហគមន៍ធុរជន និងធុរកិច្ចក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan និងប្រតិភូសមាគមធុរជនវ័យក្មេងវៀតណាម (រូបថត៖ vnanet.vn)

ដើម្បីសម្រេចបានគោលដៅដល់ឆ្នាំ ២០៤៥ ប្រទេសជាតិក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់ លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានឲ្យដឹងថា យើងត្រូវលើកកម្ពស់ឥតឈប់ឈរនូវសក្តានុពលសេដ្ឋកិច្ច សក្ដានុពលការពារជាតិ សន្តិសុខ រក្សាសន្តិភាព និងស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេស កសាងនិងការពារមាតុភូមិ។

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានស្នើមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមជ្ឈិមសហភាពយុវជន​វៀតណាម  ក្រសួង ស្ថាប័ននានាបន្តតាមដាន និងចាប់យកស្ថានភាពអភិវឌ្ឍន៍របស់ក្រុមធុរជនវ័យក្មេង ដើម្បីលើកសំណើ  និងដោះស្រាយការលំបាក និងឧបសគ្គនានាក្នុងរាល់សកម្មភាពរបស់សមាគម។

leftcenterrightdel
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ថ្លែងមតិនៅក្នុងជំនួប (រូបថត៖ vnanet.vn)

ទាក់ទងនឹងសមាគមធុរជនវ័យក្មេង លោកស្រីប្រធានរដ្ឋស្តីទី សង្ឃឹមថា សមាគមនឹងបន្តលើកកម្ពស់សមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក បន្តផ្លាស់ប្ដូរនូវខ្លឹមសារ និងទម្រង់នៃសកម្មភាពដើម្បីស្របតាមនិន្នាការពិភពលោកនិងសម័យកាល និងស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោកស្រីប្រធានរដ្ឋស្តីទី មានបំណងចង់ឱ្យធុរជនវ័យក្មេងបន្តស្រាវជ្រាវ សិក្សា ស្វែងយល់ និងអភិវឌ្ឍអំពីគំនិត សមត្ថភាពនិងជំនាញដើម្បីស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

បកប្រែដោយ Pham Diep