នៅទីក្រុងគែរ ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួមជាមួយ លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានរំលឹកឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីកាត់បន្ថយចំនួនជនប៉ាឡេស្ទីនដែលកំពុងតស៊ូដើម្បីរស់រានមានជីវិតនៅតំបន់ហ្គាហ្សា។

leftcenterrightdel
លោក Antonio Guterres ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅច្រកព្រំដែន Rafah ខាងភាគីអេហ្ស៊ីប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

មួយថ្ងៃមុននោះ លោក Antonio Guterres បានទៅទស្សនាច្រកព្រំដែន Rafah ជាប់តំបន់ហ្គាហ្សា ជាកន្លែងដែលជម្លោះនិងការឡោមព័ទ្ធអូសបន្លាយអស់រយៈពេលជិត ៦ ខែ បណ្តាលឱ្យប្រជាជនភាគច្រើនក្នុងចំណោមប្រជាជន ២.៤ លាននាក់នៅក្នុងតំបន់នេះត្រូវផ្លាស់ទីលំនៅ។ ប្រមុខអង្គការសហប្រជាជាតិបានចាត់ទុកថា ច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប និងព្រលានយន្តហោះ El-Arish ជា "សរសៃឈាមដ៏សំខាន់" សម្រាប់ការនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា។ លោកបានលើកច្បាស់ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាត្រូវការចរន្តជំនួយជាបន្ទាន់ មិនមែនជាការផ្តល់ជំនួយបន្តិចបន្តួចនោះទេ ហើយមធ្យោបាយតែមួយគត់ដើម្បីដឹកជញ្ជូនទំនិញមនុស្សធម៌គឺតាមផ្លូវគោក៕

តាម vovworld.vn