ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ USABC មកកាន់វៀតណាម បន្ទាប់ពីវៀតណាម-អាមេរិក បានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបានសង្កត់ធ្ងន់ថា ក្របខ័ណ្ឌថ្មីនេះនឹងបង្កើតបរិយាកាស និងកម្លាំងចលករថ្មី សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិយោគ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយជាង មានវិសាលភាពធំជាង ការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងប្រតិភូទាំងឡាយ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គោលដៅសំខាន់ៗរបស់វៀតណាមនាពេលនេះ គឺបង្កើតការទម្លុះទម្លាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងធនធានមនុស្ស; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថ្លែងមតិនៅក្នុងកិច្ចពិភាក្សាការងារ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះការសន្យារបស់រដ្ឋាភិបាលអាមេរិក ក្នុងការពិចារណាទទួលស្គាល់នូវយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម ដោយអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចបង្កើតបរិយាកាសផ្លូវច្បាប់ដ៏អំណោយផល និងផ្ទៀងស្តាប់មតិរបស់សហគ្រាសអាមេរិក។ លោកប្រធានរដ្ឋសភា Vuong Dinh Hue មានប្រសាសន៍ថា៖ “រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ; ខិតខំបង្កើតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយអំណោយផល ស្ថិរភាព និងតម្លាភាព ដើម្បីឲ្យសហគ្រាសបរទេស រួមទាំងសហគ្រាសសហរដ្ឋអាមេរិក បន្តដំណើរការ ពង្រីកមាត្រដ្ឋាន និងអភិវឌ្ឍយ៉ាងយូរអង្វែងនៅវៀតណាម ជាពិសេសក្នុងវិស័យដែលអាមេរិកមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ រដ្ឋសភាបាននិងកំពុងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់ ក្តីកង្វល់ និងបំណងប្រាថ្នារបស់សហគមន៍ធុរកិច្ច រួមទាំងសហគ្រាសអាមេរិកទាក់ទងនឹងគោលនយោបាយ និងច្បាប់របស់វៀតណាម”។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានឆ្លើយតបយ៉ាងល្អិតល្អន់ចំពោះក្រុមបញ្ហានីមួយៗ និងមតិនីមួយៗរបស់គណៈប្រតិភូ USABC ផងដែរ៕

បកប្រែដោយ Thanh Cong