កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអូស្ត្រាលី និងវៀតណាម បានបំពេញបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយអូស្ត្រាលី និងផ្ទុយមកវិញ។ នេះជាការអះអាងរបស់ លោកស្រី Tiffany Mc Donald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន ក្នុងឱកាសផ្តល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មានអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេស នៅពេលដែលប្រទេសទាំងពីរទើបដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោកស្រី Tiffany Mc Donald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន (ឆ្វេង) ជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន  (រូបថត៖ លេខាធិការដ្ឋានអាស៊ាន)

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Tiffany Mc Donald ទំនាក់ទំនងវៀតណាម-អូស្ត្រាលីមានភាពរឹងមាំជាងពេលណាៗទាំងអស់ ជាមួយនឹងការសន្យាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងពិភពលោក ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាកាសធាតុ បរិស្ថាន និងថាមពល  ក៏ដូចជាការធ្វើបរិវត្តកម្មឌីជីថល។

លទ្ធផលសំខាន់មួយទៀតរួមមានកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាពថ្មី សំដៅពង្រឹងការគាំទ្ររបស់អូស្ត្រាលីសម្រាប់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់វៀតណាម។ នេះគឺជាឧទាហរណ៍មួយអំពីរបៀបដែលដៃគូនានានៅឥណ្ឌូប៉ាស៊ីហ្វិកអាចសហការជាមួយគ្នាដើម្បីជួយគាំទ្រដល់សន្តិភាព និងសន្តិសុខសកល ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងវិស័យកសិកម្ម វិស័យអប់រំ វិទ្យាសាស្ត្រ និងនាវាចរណ៍។

លោកស្រីឯកអគ្គរដ្ឋទូត Tiffany McDonald វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងតំបន់ និងតាមរយៈអាស៊ានដែលជាតំបន់ដើរតួនាទីជាមជ្ឈភាពក្នុងការសន្យាប៉ាស៊ីហ្វិករបស់អូស្ត្រាលី។ បើយោងតាមលោកស្រីឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអូស្ត្រាលី និងវៀតណាម បានបំពេញបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី និងផ្ទុយមកវិញ។ រួមជាមួយអាស៊ាន ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅរកលទ្ធផលដែលលើកកំពស់ស្ថិរភាព សន្តិសុខ និងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បកប្រែដោយ Thanh Cong