បង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី

លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី ហើយទន្ទឹមនឹងនោះគឺជាតម្រុយសម្គាល់សំខាន់សម្រាប់ចាប់ផ្តើមព្រឹត្តិការណ៍ជាច្រើនដែលប្រទេសទាំងពីរនឹងអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) តាមរយៈនោះ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតកម្ពស់ថ្មី។

លោក Rossen Dimitrov Jeliazkov បានសម្តែងនូវបំណងចង់ឱ្យភាគីទាំងពីរអនុវត្តយ៉ាងសកម្មនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់។ លោកបានសង្កត់ធ្ងន់ថា ប៊ុលហ្គារី កោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលអភិវឌ្ឍន៍ដែលវៀតណាមសម្រេចបាននាពេលកន្លងមក ព្រមទាំងមានបំណងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ លោក Rossen Dimitrov Jeliazkov សង្ឃឹមថា វៀតណាមនឹងក្លាយជាស្ពានសម្រាប់ប៊ុលហ្គារី ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប (EU)។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Rossen Dimitrov Jeliazkov ប្រធានរដ្ឋសភាប៊ុលហ្គារី (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប៊ុលហ្គារី; លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ ប៊ុលហ្គារី​ បានគាំទ្រវៀតណាមនៅយន្តការទ្វេភាគី និងពហុភាគី រួមទាំងយន្តការសហប្រតិបត្តិការរវាងអាស៊ាន និង EU។

នាពេលខាងមុខ លោកប្រធានរដ្ឋ Vo Van Thuong សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញទំនាក់ទំនងនយោបាយ និងការបរទេសបន្ថែមទៀត; បន្តជំរុញការផ្លាស់ប្តូររវាងសមាជិកសភានៃប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍ និងសហការក្នុងសកម្មភាពនីតិប្បញ្ញត្តិ។ ជំរុញសកម្មភាពផ្លាស់ប្តូរនៅមូលដ្ឋាន។ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឱ្យប្រទេសប៊ុលហ្គារីគាំទ្រ និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" នៃការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនគោរពតាមបទប្បញ្ញត្ដិ (IUU) សម្រាប់ផលិតផលជលផលវៀតណាមនាពេលឆាប់ៗ។

លោកប្រធានរដ្ឋ Vo Van Thuong ក៏បានស្នើឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងចែករំលែកទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។ លោក Vo Van Thuong ស្នើរដ្ឋសភាប៊ុលហ្គារី គាំទ្រគោលជំហររបស់វៀតណាម និងអាស៊ាន ដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ រួមចំណែកជំរុញភាគីនានាអនុវត្តយ៉ាងពេញលេញនូវអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC); ចរចា និងកសាងក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។

វៀតណាមត្រៀមខ្លួនជាស្ពានសម្រាប់ប៊ុលហ្គារី សហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតជាមួយអាស៊ាន

នារសៀលថ្ងៃទី ៨ មករា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Rossen Dimitrov Jeliazkov ប្រធានរដ្ឋសភាប៊ុលហ្គារី ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Rossen Dimitrov Jeliazkov ប្រធានរដ្ឋសភាប៊ុលហ្គារី (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ឯកភាពបន្តជំរុញដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី។ ព្រមទាំងសង្ឃឹមថា អាជីវកម្ម និងវិនិយោគិនកាន់តែច្រើនពីវៀតណាម និងប៊ុលហ្គារី នឹងបណ្តាក់ទុននៅប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរកំណត់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយចាំបាច់ត្រូវជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥០០ លានដុល្លារក្នុងមួយឆ្នាំ។ ដោយចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ប៊ុលហ្គារី ជំរុញ EC ឆាប់ដក "កាតលឿង" IUU លើផលិតផលជលផលវៀតណាម; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណរដ្ឋសភាប៊ុលហ្គារី បានផ្តល់សច្ចាប័ន EVIPA; ហើយជឿជាក់ថា EVIPA នឹងជួយអាជីវកម្មប៊ុលហ្គារី ចូលទីផ្សារវៀតណាម ក៏ដូចជាទីផ្សារអាស៊ានផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើប៊ុលហ្គារី ជំរុញបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ផ្តល់សច្ចាប័នឱ្យបានឆាប់ដើម្បីឱ្យ EVIPA ចូលជាធរមាននាពេលឆាប់ៗនេះ៕

បកប្រែដោយ Pham Diep