ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។ ជាពិសេស ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តតាមកិច្ចព្រមព្រៀងកម្រិតខ្ពស់ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ការតភ្ជាប់ចរាចរណ៍ ការលើកកម្ពស់ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរសន្យាធ្វើការជាមួយគ្នាដើម្បីដោះស្រាយការលំបាក និងឧបសគ្គសម្រាប់អាជីវកម្ម និងគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមជួបសវនាការជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ

អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំរដ្ឋសភា និងរវាងបណ្ដាគណៈកម្មាធិការនៃរដ្ឋសភាទាំងពីរ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជាពិសេសក្នុងការកសាងប្រព័ន្ធច្បាប់ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ; ពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលរវាងបណ្ដាគណៈកម្មាធិការនៃរដ្ឋសភាទាំងពីរក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងគម្រោងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានឯកភាពគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអបអរសាទរឡាវទទួលតួនាទីជាប្រធានអាស៊ាន និងប្រធាន AIPA ក្នុងឆ្នាំ ២០២៤ ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រជាអតិបរមាសម្រាប់ឡាវក្នុងការបំពេញតួនាទីសំខាន់ៗទាំងនេះ។ ទន្ទឹមនឹងនោះ លោក Vuong Dinh Hue ស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរសហការយ៉ាងសកម្មជាមួយរដ្ឋសភាកម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរដ្ឋសភាទាំងបីកម្ពុជា-ឡាវ-វៀតណាមលើកទី១។

* នារសៀលថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ រួមជាមួយលោកSonexay Siphandone នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញទៅទស្សនាប្រាសាទ Ngoc Son និងទស្សនាជុំវិញបឹង Hoan Kiem (ទីក្រុងហាណូយ) និងជួបសំណេះសំណាលជាមួយនិស្សិតវៀតណាមនិងនិស្សិតឡាវ។

* នារសៀលថ្ងៃទី៧ ខែមករា លោកSonexay Siphandone នាយករដ្ឋមន្ត្រី លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានចាកចេញពីទីក្រុងហាណូយត្រឡប់មកប្រទេសវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ៕

បកប្រែដោយ Pham Diep