អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត លោកប្រធានរដ្ឋសភាបានចាត់ទុកថា ជំនួបជាមួយអ្នកបោះឆ្នោតគឺជាវេទិកាសម្រាប់ពលករក្នុងទីក្រុង Hai Phong ផ្សារភ្ជាប់ជាមួយនឹងការត្រួតពិនិត្យទូទៅនៃប្រព័ន្ធច្បាប់ ព្រមទាំងស្នើឲ្យទីក្រុង Hai Phong ពិនិត្យឡើងវិញនូវរបប និងគោលនយោបាយសម្រាប់កម្មករ កម្មាភិបាល ពលករ ធានាប្រាក់ឈ្នួលដល់ពលករ។

leftcenterrightdel
លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គមលើកដំបូង នៅសង្កាត់ Trang Cat ស្រុក Hai An (រូបថត៖ VOV)

ក្នុងឱកាសនេះ លោក Vuong Dinh Hue បានប្រគល់អំណោយចំនួន ២០០ កញ្ចប់ដល់សមាជិកសហជីព កម្មករ ដែលមានស្នាដៃឆ្នើម សមាជិកសហជីព និងកម្មករដែលមានស្ថានភាពរស់នៅលំបាកនៅទីក្រុង Hai Phong។

នាព្រឹកថ្ងៃដដែល លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គមលើកដំបូង នៅសង្កាត់ Trang Cat ស្រុក Hai An៕

តាម vovworld.vn