ក្នុងជំនួប លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះរបស់លោក Shii Kazuo ក្នុងឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ហើយភាគីទាំងពីរទើបតែបានលើកកំពស់ទំនាក់ទំនងឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាព។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Shii Kazuo ប្រធានគណៈនាយកនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តជប៉ុន

លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើប្រពៃណីនៃសាមគ្គីភាព និងមិត្តភាពរវាងគណបក្សកុម្មុយនិស្តជប៉ុន និងបក្សកុម្មុយនិស្តវៀតណាម ដែលបានកសាងឡើងក្នុងអំឡុងឆ្នាំនៃការតស៊ូបដិវត្តន៍ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលគណបក្សកុម្មុយនិស្តជប៉ុន និងប្រជាជនស្រឡាញ់សន្តិភាពរបស់ជប៉ុនបានផ្តល់ឱ្យវៀតណាមក្នុងការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាការកសាងសង្គមនិយម និងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។

លោអគ្គលេខាបក្សក៏ពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរបស់បក្សទាំងពីរនាពេលថ្មីៗនេះ តាមរយៈការរក្សាការផ្លាស់ប្តូរ ទំនាក់ទំនងកម្រិតខ្ពស់ និងការចែករំលែកព័ត៌មានជាដើម លោកអគ្គលេខាបក្សចាត់ទុកថា នេះជាចំណុចភ្លឺស្វាងក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងបក្សទាំងពីរ។ លោក Shii Kazuo បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង និងទូលំទូលាយដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមទទួលបាន និងជឿជាក់ថា ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមពិតជានឹងអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស។

លោក Shii Kazuo បានវាយតំលៃខ្ពស់ចំពោះកិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងតំបន់ អបអរសាទរចំពោះសមិទ្ធផលនៃកិច្ចការបរទេសដែលវៀតណាមសម្រេចបាននាពេលថ្មីៗនេះ ហើយជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងធំធេងឆ្ពោះទៅរកសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Minh Trung