លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញទៅដល់ទីក្រុងតូក្យូ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន
នារសៀលថ្ងៃទី ១៥ ខែធ្នូ (ម៉ោងនៅវៀតណាម) យន្តហោះពិសេសដឹកលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន (១៩៧៣ - ២០២៣) និងធ្វើសកម្មភាពទ្វេភាគីនៅជប៉ុនចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ តាមការអញ្ជើញរបស់លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន។