* ទទួលជួបលោក Mehmet Simsek រដ្ឋមន្រ្តីក្រសួងរតនាគារ និងហិរញ្ញវត្ថុ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមនិងទួរគី មានភូមិសាស្ដ្រជាយុទ្ធសាស្ត្រដ៏សំខាន់ ដែលអាចជួយគ្នាតភ្ជាប់ទីផ្សារធំៗនៅអឺរ៉ុប មជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ី។ លោក Pham Minh Chinh អះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយផ្អែកលើផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ លោកសង្កត់ធ្ងន់ថា ឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើន ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានសក្តានុពលជាច្រើនដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក ប៉ុន្តែក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៅមានកំណត់។
លោក Pham Minh Chinh បានស្នើរដ្ឋមន្រ្តី Mehmet Simsek បន្ដរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការចរចាលើកិច្ចព្រមព្រៀងសេរី (FTA) វៀតណាម និងទួរគី លុបបំបាត់របាំងពាណិជ្ជកម្មសម្រាប់មុខទំនិញនាំចេញរបស់វៀតណាម និងទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម បង្កើនការចែករំលែកបទពិសោធន៍ជាមួយវៀតណាមស្តីពីការកសាងគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ...។
    |
 |
លោកនាយករដ្ឋមន្ដ្រី Pham Minh Chinh ទទួលជួបលោក Mehmet Simsek រដ្ឋមន្រ្តីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគី (រូបថត៖ vnanet.vn) |
លោករដ្ឋមន្រ្តី Mehmet Simsek បានសម្តែងការកោតសរសើរចំពោះសមិទ្ធផលសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មរបស់វៀតណាម។ លោករដ្ឋមន្រ្តី Mehmet Simsek ឲ្យដឹងថា ទំនាក់ទំនងរវាងទួរគី និងវៀតណាមកំពុងមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍ ព្រមទាំងលោកអះអាងថា វៀតណាមគឺជាដៃគូសេដ្ឋកិច្ចអាទិភាពមួយរបស់ទួរគីនៅតំបន់អាស៊ី។ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរបន្ថែមទៀត។
លោករដ្ឋមន្រ្តី Mehmet Simsek បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីសិក្សាស្រាវជ្រាវពីសមត្ថភាពចាប់ផ្តើមការចរចា FTA ដើម្បីបង្កើតរបកគំហើញសម្រាប់ពាណិជ្ជកម្មទ្វេភាគីនៅពេលសមស្រប ដែលឆ្ពោះទៅតុល្យភាពពាណិជ្ជកម្ម។ លើកទឹកចិត្តអាជីវកម្មទួរគីឱ្យចូលរួមកាន់តែច្រើនក្នុងគម្រោងវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសវៀតណាម ....។
* ទទួលជួបលោក Mehmet Fatih Kacir រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យា លោក Pham Minh Chinh នាយករដ្ឋមន្ដ្រីវៀតណាម បានអះអាងថា វៀតណាមមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយទួរគីក្នុងដំណើរការឧស្សាហូបនីយកម្មរបស់ប្រទេសជាតិ។ លោក Pham Minh Chinh សូមស្វាគមន៍និងត្រៀមខ្លួនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្ម អាជីវកម្មរបស់ទួរគីបង្កើនការវិនិយោគនៅវៀតណាម។ លោក Pham Minh Chinh ស្នើទួរគីសិក្សាស្រាវជ្រាវលើការវិនិយោគ និងអភិវឌ្ឍន៍ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងប្រតិបត្តិការសួនឧស្សាហកម្ម និងមណ្ឌលបច្ចេកវិទ្យាខ្ពស់នៅវៀតណាម។
លោករដ្ឋមន្រ្តី Mehmet Fatih Kacir បានអះអាងថា ទួរគីមានបំណងចង់លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យមានប្រៀបខ្លាំងដូចជា ឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ ស្វ័យប្រវត្តិកម្ម ឧស្សាហកម្មការពារជាតិ ផលិតរថយន្ដ ហើយជឿជាក់ថា ភាគីទាំងពីរមានសក្តានុពលសហប្រតិបត្តិការជាច្រើនដោយមានឧត្ដមភាព និងបទពិសោធន៍ជាច្រើនដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។
លោករដ្ឋមន្រ្តី Mehmet Fatih Kacir បានស្នើប្រទេសទាំងពីរបន្តធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌច្បាប់ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងពេលខាងមុខនេះ។
* នាព្រឹកថ្ងៃដដែល (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Ankara លោក Pham Minh Chinh នាយករដ្ឋមន្ដ្រីវៀតណាម បានចូលរួមវេទិកិកាធុរកិច្ចវៀតណាម - ទួរគី។ វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងផែនការនិងវិនិយោគសហការស្ថានទូតវៀតណាមប្រចាំនៅទួរគី និងក្រុមប្រឹក្សាសេដ្ឋកិច្ចបរទេសទួរគី។ អញ្ជើញចូលរួមវេទិកានេះមានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន និងថ្នាក់ដឹកនាំជិត ២០០ នាក់ របស់អាជីវកម្មវៀតណាម និងទួរគី ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ដ្រីវៀតណាម ចូលរួមវេទិកិកាធុរកិច្ចវៀតណាម - ទួរគី (រូបថត៖ vnanet.vn) |
ថ្លែងក្នុងវេទិកានេះ លោក Pham Minh Chinh បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងទួរគី នៅតែមានសក្ដានុពលជាច្រើន ប៉ុន្តែយន្តការសហប្រតិបត្តិការនៅមានកម្រិត។ វៀតណាមបានស្នើទួរគីទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារពេញលេញ ហើយភាគីទាំងពីរឈានដល់ការចរចា FTA ... ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងការវិនិយោគនិងធ្វើអាជីវកម្មឲ្យបានរលូន។
លោកនាយករដ្ឋមន្រ្តី បានអះអាងថា វៀតណាមបន្ដកែលំអបរិយាកាសវិនិយោគដើម្បីអាជីវកម្មទួរគីចូលមកវិនិយោគនិងធ្វើអាជីកម្មប្រកបដោយប្រសិទ្ធភាពនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជឿជាក់ថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងកាន់តែប្រសិទ្ធភាព ក្នុងនោះមានការរួមចំណែកវិជ្ជមានរបស់សហគមន៍អាជីវកម្មនៃប្រទេសទាំងពីរ។
* នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh បានទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន IC Holdings របស់ទួរគី។
* នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្រ្តី Pham Minh Chinh បានទៅទស្សនា និងធ្វើការជាមួយក្រុមហ៊ុនអវកាសទួរគី នៅរដ្ឋធានី Ankara ។ បន្ទាប់មក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅទស្សនាសារមន្ទីរ Anatolia នៅរដ្ឋធានី Ankara ហើយនឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសទួរគី៕
បកប្រែដោយ Pham Diep