នៅក្នុងជំនួបនេះ លោក Tran Hong Ha បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីរក្សាយន្តការត្រួតពិនិត្យ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោក Tran Hong Ha បានប្រគល់ភារកិច្ចដល់ក្រសួង ស្ថាប័ននានា ជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់លាក់មួយចំនួនរវាងវៀតណាមនិងរុស្ស៊ី ដោយហេតុនេះបង្កើនការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា​។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Gennady Bezdeko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាម (រូបថត៖ vov.vn)

លោក Gennady Bezdeko បានចាត់ទុកថា ប្រទេសទាំងពីរគប្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ជាពិសេសលើវិស័យដូចជា ប្រេង និងឧស្ម័ន ថាមពល ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

លោក Gennady Bezdeko បានឲ្យដឹងថា គណៈកម្មាធិការអន្តររដ្ឋាភិបាលគឺជាយន្តការដ៏មានប្រសិទ្ធភាពមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការបង្កើតក្រុមការងាររួមគ្នាលើការដឹកជញ្ជូន បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល និងវិទ្យាសាស្ត្រនុយក្លេអ៊ែរ៕

បកប្រែដោយ Huyen Trang