leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋ​វៀត​ណាម និងប្រតិភូ (រូបថត៖ TTXVN)

ចូលរួមសន្និសីទនេះមានអ្នកនិពន្ធ និងកវីចំនួន​ ៣០០នាក់ ដែលភាគច្រើនមានអាយុលើសពី ៧០ ឆ្នាំ រួមទាំងអ្នកនិពន្ធជាច្រើនដែលទទួលបានរង្វាន់ហូជីមិញ រង្វាន់រដ្ឋអំពីអក្សរសាស្ត្រនិងសិល្បៈ និងពានរង្វាន់របស់សមាគមអ្នកនិពន្ធប្រចាំឆ្នាំ រួមទាំងរង្វាន់ដ៏មានកិត្យានុភាពមួយចំនួនផ្សេងទៀត ក៏ដូចជាលើកតម្កើងសមាជិកដែល​រួមចំណែកក្នុងការអភិវឌ្ឍអក្សរសិល្ប៍ និងសមាគមអ្នកនិពន្ធ។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋ​វៀត​ណាម អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងសន្និសីទ លោក Vo Van Thuong បានអះអាងថា វប្បធម៌គឺជាការរសរានរបស់ប្រជាជាតិមួយ។ បើគ្មានវប្បធម៌ មនុស្សគ្រប់រូប និងគ្រប់ជាតិសាសន៍ គ្រប់ទីកន្លែង គ្រប់សម័យកាល មិនអាចស្វែងរកគោលបំណង និងតម្លៃនៃជីវិតពិតរបស់ខ្លួនបានទេ។ ជាពិសេស អក្សរសិល្ប៍គឺជាផ្នែកមួយដ៏សំខាន់បំផុតដែលបង្កើតភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម ផ្សព្វផ្សាយភាពស្រស់ស្អាតនោះក្នុងជីវភាពរស់​នៅប្រចាំថ្ងៃ​ សេចក្តី​​ស្នេហា​ជាតិ និងទំនួលខុសត្រូវរបស់ជនជាតិវៀតណាមម្នាក់ៗចំពោះមាតុភូមិរបស់ខ្លួន។

លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា៖ “បេសកកម្ម និងការទទួលខុសត្រូវរបស់អ្នកនិពន្ធវៀតណាមនៅពេលនេះគឺកាន់តែធំធេង និងមានតម្រូវខ្ពស់ជាងទៀត។ អ្នកនិពន្ធវៀតណាមតែងតែជាអ្នកត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ សតាមរយៈអក្សរសិល្ប៍”៕

តាម vovworld.vn