កម្មវិធីនេះស្ថិតក្នុងក្របខ័ណ្ឌនៃសន្និសីទសមាជិកសភាវ័យក្មេងសាកលលើកទី៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា នៅប្រទេសវៀតណាម ក្រោមប្រធានបទ៖ "តួនាទីរបស់យុវជនក្នុងការជម្រុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍"។

leftcenterrightdel
លោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) ជូនវត្ថុអនុស្សាវរីយ៍ដល់លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម

ខេត្ត Quang Ninh បានត្រៀមរៀបចំយ៉ាងល្អនូវការទទួលស្វាគមន៍ភ្ញៀវ សន្តិសុខ ថែទាំសុខភាព ការតុបតែងពិធី... ដើម្បីទទួលស្វាគមន៍គណៈប្រតិភូមកទស្សនាឈូងសមុទ្រ Ha Long ដោយសុវត្ថិភាព គួរអោយចាប់អារម្មណ៍ សប្បាយរីករាយ។ នេះជាឱកាសសម្រាប់ខេត្តបង្ហាញសក្តានុពល ទេសភាពឈូងសមុទ្រ Ha Long និងមនុស្សនៅខេត្ដ Quang Ninh ដល់សមាជិកសភាវ័យក្មេងសកល។ សមាជិកសភាវ័យក្មេងទាំងអស់បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្រស់ស្អាតនៃឈូងសមុទ្រ Ha Long និងមនុស្សដែលមានភាពរួសរាយរាក់ទាក់របស់ខេត្ត Quang Ninh៕

បកប្រែដោយ Thuy Anh