សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ បានបិទសម័យប្រជុំរបស់ខ្លួននៅរសៀលថ្ងៃទី១៦ កញ្ញា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ) បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការ (ថ្ងៃទី ១៥ និង ១៦ ខែកញ្ញា)។

ថ្លែងមតិបិទសម័យប្រជុំ លោក Vuong Dinh Hue បានអះអាងថា ជោគជ័យនៃសន្និសីទនេះ បង្ហាញថា វេទិកាសមាជិកសភាវ័យក្មេងសកល បន្តអះអាងនូវសារៈសំខាន់របស់សមាជិកសភាវ័យក្មេងនិយាយដោយឡែក និងយុវជននិយាយរួម ក្នុងការចូលរួមអនុវត្តគោលដៅ និងភារកិច្ចរបស់សហភាពអន្តរសភា (IPU) និងអង្គការសហប្រជាជាតិ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថ្លែងសុន្ទរកថាបិទបញ្ចប់

លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើឲ្យលេខាធិការដ្ឋាន IPU និងសភាជាសមាជិក IPU ផ្សព្វផ្សាយលទ្ធផលនៃសន្និសីទនេះទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ដែលនឹងត្រូវប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ (ថ្ងៃទី ១៨-១៩ ខែកញ្ញា) នៅទីក្រុងញូវយ៉ក។ អាស្រ័យហេតុនេះ លើកកំពស់តួនាទី និងបញ្ជាក់ពីការប្តេជ្ញាចិត្ត និងសកម្មភាពរបស់ IPU និងសមាជិកសភាវ័យក្មេង ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសាកល ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខ្ញុំក៏ស្នើសុំ IPU និងអំពាវនាវឱ្យសភាសមាជិក IPU អនុវត្តយ៉ាងសកម្មនូវសេចក្តីប្រកាសសន្និសីទ។ ទន្ទឹមនឹងនោះ បង្កើតយន្តការសមស្រប ដើម្បីសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍”។

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃពិធីបិទសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩

ចំណែកខាង IPU វិញ លោក Duarte Pacheco ប្រធាន IPU បានអបអរសាទរចំពោះរដ្ឋសភាវៀតណាមដែលបានរៀបចំសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ ដោយជោគជ័យ ។ ប្រធាន IPU បានសង្កត់ធ្ងន់ថា យុវជនជំនាន់ក្រោយត្រូវបង្កើតការផ្លាស់ប្តូរ និងលើកកំពស់ នវានុវត្តន៍ ផ្តល់ធនធានបន្ថែមទៀតចំពោះបច្ចេកវិទ្យា កែលម្អការយល់ដឹកអំពីឌីជីថល និងឆ្លើយតបឱ្យបានត្រឹមត្រូវដើម្បីការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ IPU សមាជិកក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋាន IPU តែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាជិកសភាវ័យក្មេង ដើម្បីចាត់វិធានការអនុវត្តយ៉ាងខ្លាំងក្លានូវអ្វីដែលពួកគេបានសន្យា។

នៅក្នុងពិធីបិទ អង្គសន្និសីទបានអនុម័តសេចក្តីប្រកាសស្តីពី "តួនាទីរបស់យុវជនក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការធ្វើបវិវត្តកម្មឌីជីថល និងការច្នៃប្រឌិត"។ នេះជាសេចក្តីថ្លែងការណ៍ដំបូងបង្អស់នៃសន្និសីទសមាជិកសភាវ័យក្មេងសកលក្រោយពីបានរៀបចំឡើងចំនួន ៩ លើកហើយ។ នោះបង្ហាញពីការប្តេជ្ញាចិត្ត ការឯកភាពខ្ពស់ និងការសន្យាយ៉ាងមុតមាំរបស់សមាជិកសភាវ័យក្មេងរបស់ IPU ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើសកលទាំងមូល៕

បកប្រែដោយ Thanh Cong