លោកស្រីអនុប្រធានរដ្ឋ សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអាចចាត់ទុកជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើសសរស្តម្ភចំនួន ៣ គឺនយោបាយ សេដ្ឋកិច្ច និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ លោកស្រីអនុប្រធានរដ្ឋ បានអះអាងថា លទ្ធផលដែលសម្រេចបានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរួមវិភាគទានដ៏សំខាន់ របស់បុគ្គល និងសមាគម ជាពិសេសសមាគមជនជាតិកូរ៉េខាងត្បូងដែលស្រឡាញ់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan សង្ឃឹមថា នាពេលខាងមុខ VESAMO នឹងបន្តមានសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហការជាមួយដៃគូវៀតណាម ដូចជាសហភាពអង្គការមិត្តភាពវៀតណាម (VUFO) និងសមាគមមិត្តភាព​វៀត​ណាម-កូរ៉េខាងត្បូង តាមរយៈនោះ រួមចំណែកកសាង អភិវឌ្ឍ និងតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។

លោក Chang Ho Ick ថ្លែងអំណារគុណចំពោះលោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូ ហើយមានប្រសាសន៍ថា នាពេលខាងមុខ VESAMO នឹងសម្របសម្រួលជាមួយសហភាពអង្គការមិត្តភាពវៀតណាម (VUFO) និងសមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូង ដើម្បីធ្វើសកម្មភាពផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចរវាងប្រទេសទាំងពីរនាពេលឆាប់ៗនេះ ព្រមទាំងរៀបចំជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh