leftcenterrightdel
លោកស្រី Nguyen Phuong Nga បំពាក់គ្រឿងអនុស្សាវរីយ៍ជូនលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំវៀតណាម

លោកស្រី Nguyen Phuong Nga បានឲ្យដឹងថា ជាមួយនឹងបទពិសោធន៍របស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងវៀតណាម និងប៊ុលហ្គារី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដែលភាគីទាំងពីរមានការយកចិត្ដទុកដាក់ដូចគ្នា។  លោកស្រី ឯកអគ្គរដ្ឋទូតបានជំរុញកិច្ចសន្ទនានយោបាយកម្រិតខ្ពស់ គាំទ្រការអនុវត្តកម្មវិធីជំនួយផ្លូវការរបស់ប៊ុលហ្គារីជូនវៀតណាម ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅថ្នាក់មជ្ឈិម និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកស្រីឯកអគ្គរដ្ឋទូតក៏បានលើកសំណើ  គាំទ្រនិងចូលរួមក្នុងសកម្មភាពជួបប្រាស្រ័យប្រជាជន បង្កើនការយល់ដឹង និងរឹតចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានសម្តែងនូវកិត្តិយសដែលបានទទួលគ្រឿងអនុស្សាវរីយ៍  "ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្ដាប្រជាជាតិ"។ លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាល្អ និងការគាំទ្រពី VUFO និងមិត្តភក្តិវៀតណាមសម្រាប់លោកស្រីក្នុងអាណត្ដិកន្លងមក។  លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានឲ្យដឹងថា មិនថា លោកស្រីទទួលតួនាទីណាក៏ដោយក៏នឹងបន្តរួមចំណែកពង្រឹង និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៊ុលហ្គារី៕

បកប្រែដោយ Pham Diep