កាលពីខែឧសភាកន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន Mizan បានរាយការណ៍ថា អ៊ីរ៉ង់បានតែងតាំង លោក Alireza Enayati ជាឯកអគ្គរដ្ឋទូតប្រចាំនៅអារ៉ាប៊ីសាអូឌីត។ ភាគីអារ៉ាប៊ីសាអូឌីត មិនទាន់បានប្រកាសពីពេលវេលាបើកស្ថានទូតឡើងវិញក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជាអ្នកដែលនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅសាធារណរដ្ឋអ៊ីស្លាមនេះនៅឡើយទេ។

leftcenterrightdel
ស្ថានទូតអ៊ីរ៉ង់នៅអារ៉ាប៊ីសាអូឌីត (រូបថត៖ AFP)

ទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតរងការអាក់ខាននៅឆ្នាំ ២០១៦ បន្ទាប់ពីក្រុមបាតុករអ៊ីរ៉ង់បានវាយប្រហារទៅលើទីស្នាក់ការនៃបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការដែលទីក្រុងរីយ៉ាដ បានប្រហារជីវិតបព្វជិតមូស្លីមនិកាយ Shi'ite លោក Nimr al-Nimr។ ប្រទេសទាំងពីរក៏មានការខ្វែងគំនិតគ្នាជុំវិញជម្លោះនៅប្រទេសស៊ីរី និងយេម៉ែនផងដែរ។ កាលពីថ្ងៃទី១០ ខែមីនា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការទូត បើកស្ថានទូតនិងស្ថាប័នតំណាងឡើងវិញឱ្យបានឆាប់ ក៏ដូចជាអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ដែលបានចុះហត្ថលេខាជាង ២០ឆ្នាំមុន៕

តាម vovworld.vn