ដោយទទួលបានដំណឹងថា ឧបទ្ទវហេតុរថភ្លើងក្នុងរដ្ឋ Odisha សាធារណៈរដ្ឋឥណ្ឌាបានកើតឡើងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី Droupadi Murmu ប្រធានាធិបតីឥណ្ឌា; លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ផ្ញើសាររំលែកទុក្ខជូនចំពោះ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបា។

leftcenterrightdel
កម្លាំងជួយសង្គ្រោះជំនេះផលវិបាកពីឧបទ្ទវហេតុរថភ្លើងដ៏អាក្រក់មួយនៅក្រុង Balasore រដ្ឋ Odisha ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ (រូបថត៖ AFP/VNA)

នាថ្ងៃដដែល លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានផ្ញើលិខិតរំលែកទុក្ខជូនចំពោះលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា។

ឧបទ្ទវហេតុរថភ្លើងកាលពីថ្ងៃទី ២ ខែមិថុនា នៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា បណ្តាល​ឲ្យមនុស្សចំនួន ២៨៨ នាក់បាត់បង់ជីវិត និងរបួសជាង ៨៥០ នាក់ ។ នេះជាឧបទ្ទវហេតុផ្លូវដែកដែលបណ្តាលឲ្យមនុស្សបាត់បង់ជីវិតច្រើនបំផុតក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកក្នុងប្រទេសឥណ្ឌា។

បកប្រែដោយ Duy Hoan