អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់នេះនឹងបន្តកើនឡើង។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៧ យប់តាមម៉ោងស្រុក នៅថ្ងៃទី ២ ខែមិថុនានៅពេលដែលរថភ្លើង Howrah Superfast Express បានបុកនឹងរថភ្លើង Coromandel Express។

leftcenterrightdel
រូបភាពកន្លែងកើតហេតុនៃគ្រោះថ្នាក់ផ្លូវរថភ្លើងដ៏គួរឱ្យភ័យខ្លាចនៅប្រទេសឥណ្ឌានៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២៣ (រូបថត៖ Reuters)

យុទ្ធនាការស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំកំពុងប្រព្រឹត្តទៅដោយមានការចូលរួមពីអ្នកពន្លត់អគ្គីភ័យ និងប៉ូលីសរាប់រយនាក់។ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិក៏មានវត្តមាននៅក្នុងតំបន់ផងដែរ។ មន្ទីរពេទ្យទាំងអស់នៅក្នុងស្រុក Balasore សុទ្ធតែស្ថិតនៅក្នុងស្ថានការណ៍អាសន្នខ្ពស់។ នៅថ្ងៃទី ២ ខែមិថុនា មនុស្សរាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Soro រដ្ឋ Odisha ដើម្បីបរិច្ចាគឈាម។ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

តាម vovworld.vn