នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Anthony Albanese នៅប្រទេសវៀតណាម ក្រោយការចូលកាន់តំណែង និងត្រឹមតែ ២ ខែបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក David Hurley អគ្គទេសាភិបាលអូស្ត្រាលី ដែលបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់អូស្ត្រាលីចំពោះទំនាក់ទំនងជាមួយវៀតណាម។

leftcenterrightdel
ពិធីទទួលស្វាគមន៍លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី និងគណៈប្រតិភូអូស្ត្រាលីនឹងដាក់កម្រងផ្កា និងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព; ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ; ចូលរួមកិច្ចប្រជុំចង្អៀតរវាងនាយករដ្ឋមន្ត្រីទាំងពីរ; ជួបសន្ទនា; ផ្លាស់ប្តូរលិខិតតុបករណ៍; ជួបសំណេះសំណាលជាមួយសារព័ត៌មាន; ជួបសន្ទនាជាមួយលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីអូស្ត្រាលី និងវៀតណាម និងចូលរួមពិធីលៀងសាយភោជន៍ជាកិត្តិយស។

តាមគម្រោង លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងទទួលទានម្ហូបទីក្រុងហាណូយ; ទៅទស្សនាសាកលវិទ្យាល័យ RMIT; ទស្សនាសាលាអន្តរជាតិ អង្គការសហប្រជាជាតិ ទីក្រុងហាណូយ UNIS។

ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងបន្តរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា នយោបាយ-ការបរទេស  ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច ការវិនិយោគ ពលកម្ម ការអប់រំ បច្ចេកវិជ្ជា ការទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ... រវាងវៀតណាម និងអូស្ត្រាលី៕

បកប្រែដោយ Thuy Anh