leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue និងលោកសមាជិកព្រឹទ្ធសភា Mike Crapo (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានលើកឡើងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុត។ វៀតណាមវាយតម្លៃខ្ពស់ចំពោះសាររបស់សហរដ្ឋអាមេរិកដែលគាំទ្រវៀតណាមខ្លាំង​មាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ លោកប្រធានរដ្ឋសភាវៀតណាម​ បានស្នើសភាសហរដ្ឋអាមេរិកគាំទ្រការរក្សាទំនាក់ទំនងពាណិជ្ជកម្មស្ថិរភាព និងយូរអង្វែងរវាងប្រទេសទាំងពីរ។​ លោកប្រធានរដ្ឋសភា Vuong Dinh Hue ស្នើសហរដ្ឋអាមេរិកទទួលស្គាល់បទប្បញ្ញត្ដិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ក៏ដូចជាគាំទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ​២០២៧។ វៀត​ណាមវាយតំលៃខ្ពស់ចំពោះសហរដ្ឋអាមេរិកដែលគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត រួមទាំង​ការធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយ​ឈរ​លើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានគាំទ្រការសហការរវាងវៀតណាមនិងសហរដ្ឋអាមេរិកក្នុងដំណើរពិភាក្សានិងចរចាលើគំនិតផ្តួចផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)។ លោកប្រធានរដ្ឋសភាសង្ឃឹមថា រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ជំរុញការកសាងយន្តការផ្លាស់ប្តូរ និងសម្របសម្រួលរវាងគណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព និងសមាជិកសភាវ័យក្មេង។

វាយតំលៃខ្ពស់ចំពោះការគាំទ្រនិងសកម្មភាពដែលវៀតណាមកំពុងអនុវត្ដទាក់ទងនឹង IPEF សមាជិកព្រឹទ្ធសភា Mike Crapo និងសមាជិកគណៈប្រតិភូបានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញទំនាក់ទំនងទ្វេភាគី។ ដោយសង្កត់ធ្ងន់លើ​កិច្ច​សហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម  ហើយសមាជិកព្រឹទ្ធសភា Mike Crapo និងសមាជិកគណៈប្រតិភូបានសន្យាថាសហរដ្ឋអាមេរិកនឹងសហការជាមួយវៀតណាមក្នុងវិស័យនេះ៕

បកប្រែដោយ Pham Diep