* ទទួលជួបលោក Khalid Ali Abdullah Abel ឯកអគ្គរដ្ឋទូតកាតា លោកប្រធានរដ្ឋមានបំណងថា ភាគីទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ។ ព្រមទាំងអនុវត្តយ៉ាងសកម្មការសន្យា ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសអនុវត្តការសន្យាដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan នៅប្រទេសកាតា។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបលោក Khalid Ali Abdullah Abel ឯកអគ្គរដ្ឋទូតកាតា (រូបថត៖ vnanet.vn)

ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលកាតាមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា៖ ប្រេងនិងឧស្ម័ន ថាមពលកកើតឡើងវិញ រថយន្តអគ្គិសនី ផលិតផលកសិកម្ម។ វៀតណាមនឹងលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មកាតា និងមូលនិធិវិនិយោគកាតា មកបណ្តាក់ទុននៅវៀតណាម។

* ទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល Marco Farani លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយប្រេស៊ីល។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅមានច្រើន ដូច្នេះប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងជំរុញការផ្លាស់ប្តូរវប្បធម៌ ការប្រកួតកីឡា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីររៀបចំកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការចម្រុះ​វៀតណាម-ប្រេស៊ីលនាពេលឆាប់ៗ អាស្រ័យហេតុនេះជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ វៀតណាមត្រៀមខ្លួនសហការជាមួយប្រេស៊ីលដើម្បីពិភាក្សាអំពីការបើកទីផ្សារកសិផលរបស់ភាគីទាំងពីរ។ វៀតណាមត្រៀមខ្លួនដើរតួជាស្ពានតភ្ជាប់ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប្រេស៊ីលរវាងអាស៊ាន និង MERCOSUR។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល Marco Farani (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតប្រេស៊ីល Marco Farani បានវាយតំលៃខ្ពស់ចំពោះកិត្យានុភាពរបស់វៀតណាមនៅឆាកអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដែលប្រេស៊ីលមានឧត្ដមភាពជាច្រើន ជាពិសេសគឺសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀង។

* ទទួលជួបលោកស្រី Alenka Suhadolnik ឯកអគ្គរដ្ឋទូតស្លូវេនី លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានស្នើភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់; សម្របសម្រួលយ៉ាងសកម្ម និងត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលខាងមុខដើម្បីពិភាក្សាអំពីទិសដៅ​សហប្រតិបត្តិការដែលមានសក្តានុពល។ ភាគីទាំងពីរគួរតែបង្កើនការរៀបចំការផ្លាស់ប្តូរវប្បធម៌-សិល្បៈ និងការជួបប្រាស្រ័យប្រជាជនក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកា និងអង្គការអន្តរជាតិ ចែករំលែកទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបលោកស្រី Alenka Suhadolnik ឯកអគ្គរដ្ឋទូតស្លូវេនី​ (រូបថត៖ vnanet.vn)

លោកស្រីឯកអគ្គរដ្ឋទូតស្លូវេនី Alenka Suhadolnik បានបញ្ជាក់ថានឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចការអឺរ៉ុបបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យដែលប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នាដូចជា សេដ្ឋកិច្ចបៃតង ការបរិវត្ដកម្មឌីជីថល នាវាចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

* ទទួលជួបលោក João Weistein ឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់; លោក Vo Van Thuong បានស្នើឱ្យឯកអគ្គរដ្ឋទូតជំរុញការបង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងការចងមេត្រីភាពរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ព័រទុយហ្គាល់បន្តជំរុញបណ្តាប្រទេស EU ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ EU-វៀតណាម, ជំរុញឲ្យ EC ឆាប់ដកកាតលឿង IUU សម្រាប់ផលិតផលជលផលវៀតណាម និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជលផលរបស់ភាគីទាំងពីរចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបលោក João Weistein ឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតព័រទុយហ្គាល់បានសម្តែងនូវគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ថាមពលថ្មី និងវិស័យជាច្រើនទៀតដែលប្រទេសនីមួយៗមានប្រៀបខ្លាំង។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឡើងកម្រិតកំពស់ថ្មីមួយ។

* ទទួលជួបលោក Hannes Hanso ឯកអគ្គរដ្ឋទូតអេស្តូនី លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសបាល់ទិក។ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យជាច្រើន។ អាស្រ័យហេតុនេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងជំនួបជាន់ខ្ពស់; បន្តគាំទ្រគ្នាទៅវិញទៅមកនៅអង្គការនិងវេទិកាអន្តរជាតិនានា។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបលោក Hannes Hanso ឯកអគ្គរដ្ឋទូត Estonia (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Hannes Hanso បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាមលើវិស័យជាច្រើន។  អេស្តូនីមានបទពិសោធន៍ច្រើនក្នុងការធ្វើឌីជីថល និងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាមួយនឹងសេវាកម្មតភ្ជាប់អ៊ីនធឺណិតប្រហែល ៣,៦០០០ ហើយប្រជាជនងាយស្រួលតភ្ជាប់ជាមួយរដ្ឋាភិបាលតាមរយៈប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក។ ដូច្នេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ប្រទេសទាំងពីរនឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ ព្រមទាំងមានបំណងចង់សហការយ៉ាងជិតស្និទ្ធបន្ថែមទៀតលើវិស័យអប់រំ វេជ្ជសាស្ត្រ និងព័ត៌មានវិទ្យាផងដែរ។

* ទទួលជួបលោកស្រី  Aminata Koita ឯកអគ្គរដ្ឋទូតហ្គីណេ លោកប្រធានរដ្ឋវៀតណាម បានស្នើភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់; បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការនិងវេទិកាអន្តរជាតិនានា។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបលោកស្រី  Aminata Koita ឯកអគ្គរដ្ឋទូតហ្គីណេ​​ (រូបថត៖ vnanet.vn)

លោកស្រីឯកអគ្គរដ្ឋទូត Aminata Koita បានសម្តែងនូវបំណងក្នុងអាណត្តិនេះ នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ព្រមទាំងមានបំណងចង់ឲ្យវៀតណាមចែករំលែកជាមួយហ្គីណេក្នុងវិស័យនេះ៕

បកប្រែដោយ Thanh Cong