leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម

ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះនឹងបង្កើតជាឧបករណ៍ផ្លូវច្បាប់ដ៏សំខាន់មួយដើម្បីជួយអាជ្ញាធរតុលាការនៃប្រទេសទាំងពីរក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌបានកាន់តែប្រសើរឡើង និងជាមូលដ្ឋានច្បាប់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអ៊ូសបេគីស្ថាន។

ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ក៏បន្តអះអាងនូវគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម បញ្ជាក់ពីការប្តេជ្ញាចិត្តអន្តរជាតិរបស់វៀតណាមក្នុងវិស័យតុលាការព្រហ្មទណ្ឌ កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

បកប្រែដោយ Duy Hoan