leftcenterrightdel
ប្រតិភូអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ (រូប​ថត៖ hanoimoi.com.vn)

ថ្លែងមតិក្នុងពិធីបើក លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស បានសង្កត់ធ្ងន់ថា នៅវៀតណាម ផ្ទៃដីជិត ២០% (ប្រហែល ៥.៦ លានហិកតា) នៅតែត្រូវបំពុលដោយគ្រាប់បែកគ្រាប់មីន និងគ្រឿងផ្ទុះ ក្រោយសង្គ្រាមនៅឡើយ។ ព្រោះហេតុដូច្នោះការជម្នះផលវិបាកនៃគ្រាប់បែកគ្រាប់មីន នៅតែជាតម្រូវការបន្ទាន់ និងជាផ្នែកមួយមិនអាចខ្វះបាននៃដំណើរការស្តារ និងកសាងឡើងវិញក្រោយជម្លោះ ការកសាងសន្តិភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមស្មារតី " មិនទុកនរណាម្នាក់ធ្លាក់ទៅពីក្រោយឡើយ»។ នេះគឺជាគោលនយោបាយ ជាទស្សនៈឥតងាករេ និងជាសារដ៏រឹងមាំ ដែលវៀតណាមតែងតែលើកតម្កើងនៅកម្រិតពិភពលោក និងអនុវត្តជាក់ស្តែងនៅវៀតណាម។

សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៩ និង ៣០ ខែមីនា ដោយមានកិច្ចពិភាក្សាចំនួន ៧ លើប្រធានបទចម្រុះដូចជា៖ ការចែករំលែកបទពិសោធន៍ពីប្រទេសមួយចំនួនក្នុងតំបន់ (វៀតណាម ឡាវ កម្ពុជា ថៃ) អំពីការស្តារឡើងវិញនូវផលវិបាកនៃគ្រាប់មីន សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព; ទម្រង់កិច្ចសហប្រតិបត្តិការត្រីភាគី UNDP / KOICA / វៀតណាម; ភាពជឿនលឿនមួយចំនួននៃបច្ចេកទេស បច្ចេកវិទ្យា និងកម្មវិធីក្នុងការជំនះផលវិបាកនៃគ្រាប់បែកគ្រាប់មីន យន្តការសហប្រតិបត្តិការក្នុងតំបន់លើផលវិបាកគ្រាប់បែកគ្រាប់មីន។

បកប្រែដោយ Duy Hoan