លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការយោធភូមិភាគទី៥ និងលោកវរសេនីយ៍ឯក Khanthi Sanamoun មេបញ្ជាការកងពលធំថ្មើរជើងលេខ ៥ អញ្ជើញជាសហប្រធានកិច្ចប្រជុំ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សា និងបញ្ជាក់នូវលទ្ធផលលេចធ្លោក្នុងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គភាព និងមូលដ្ឋាន; រំលេចបទពិសោធន៍ល្អៗ មធ្យោបាយច្នៃប្រឌិត និងការអនុវត្តជាក់ស្តែងរវាងយោធភូមិភាគទី៥ និងបណ្ដាអង្គភាពនៃកងទ័ពប្រជាជនឡាវនាពេលកន្លងមក។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ

នៅឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរព័ត៌មាន និងរាយការណ៍ពីស្ថានភាព; សម្របសម្រួលកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីការពារព្រំដែន និងបង្គោលព្រំដែន រកឃើញ និងដោះស្រាយករណីកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែនភ្លាមៗ រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។

leftcenterrightdel
បណ្ដាអង្គភាពមិត្តទទួលជំនួយថវិកាពីបញ្ជាការដ្ឋានយោធភូមិភាគទី៥

បណ្ដាអង្គភាពយោធាមិត្តបានផ្តល់យោបល់ជូនអាជ្ញាធរមូលដ្ឋាននៃខេត្តចំនួន ៤ ភាគខាងត្បូងឡាវ ដើម្បីផ្សព្វផ្សាយជូនប្រជាជនឲ្យបង្កើតលក្ខខណ្ឌអំណោយផល ជួយគាំទ្រជនជាតិវៀតណាមដែលកំពុងធ្វើការ សិក្សា ធ្វើអាជីវកម្ម និងរស់នៅក្នុងតំបន់ ជួយយោធភូមិភាគទី៥ក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី  និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ត្រឡប់មកមាតុប្រទេសវិញ តាមគោលនយោបាយរបស់បក្សទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។...

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រគល់ថវិកាឧបត្ថម្ភសម្រាប់​ការសាងសង់ផ្ទះ និងទិញសម្ភារៈការិយាល័យ ជូនបណ្តាអង្គភាពយោធាឡាវ។ 

បកប្រែដោយ Thanh Cong