លោកស្រី Linda Dessau បានសង្កត់ធ្ងន់ថា  ដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់វៀតណាមបន្ទាប់ពីប្រទេសទាំងពីរបានបើកប្រទេសឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 មានសារសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។ លោកស្រី Linda Dessau បាននិយាយថា រដ្ឋ Victoria យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយបានបើកការិយាល័យពាណិជ្ជកម្មនិងវិនិយោគនៅវៀតណាមក្នុងឆ្នាំ ២០២១ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការកែច្នៃម្ហូបអាហារជាមួយទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២ ជាដើម។

ប្រធានរដ្ឋសភាវៀតណាមបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់រដ្ឋ Victoria ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម ដោយបានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា និងការជួបប្រាស្រ័យប្រជាជន និងប្រជាជនដែលនេះជាសសរស្តម្ភសំខាន់ក្នុងបរិបទដែលប្រទេសទាំងពីរត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។

leftcenterrightdel
លោក  Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយលោកស្រី Linda Dessau អភិបាលរដ្ឋ Victoria (រូបថត៖ vnanet.vn)

នៅក្នុងជំនួបជាមួយលោក Tim Ayres សហរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងផលិតកម្មអូស្ត្រាលី មុនពេលប្រព្រឹត្ដទៅវេទិកា​សហប្រតិបត្តិការអប់រំវៀតណាម-អូស្ត្រាលី លោក Vuong Dinh Hue បានស្នើឲ្យលោក Tim Ayres បន្ដជំរុញការបើកទីផ្សារបន្ថែមទៀតសម្រាប់មុខទំនិញកសិកម្មវៀតណាម។ ជួយវៀតណាមអភិវឌ្ឍវិស័យកសិកម្មមានបច្ចេកវិទ្យាខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ទន្លេមេគង្គ។

លោក Tim Ayres ជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីលើកនេះរបស់លោក Vuong Dinh Hue នឹងរួមចំណែក​ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកសិកម្ម ការអប់រំ-បណ្តុះបណ្តាល ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន .... លើកកំពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្រិតកម្ពស់ថ្មីមួយ ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។

* នាព្រឹកថ្ងៃទី ២ ខែធ្នូ នៅទីក្រុង Melbourne  លោក Vuong Dinh Hue ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​វៀតណាមបានចូលរួមវេទិកាសហប្រតិបត្តិការអប់រំវៀតណាម - អូស្ត្រាលី។

ថ្លែងមតិក្នុងវេទិកានេះ លោក Vuong Dinh Hue បានឲ្យដឹងថា៖ ចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៩ និងបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១៥ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៨  បច្ចុប្បន្ននេះប្រទេសទាំងពីរកំពុងឆ្ពោះទៅគោលដៅបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ លោក Vuong Dinh Hue បានលើកឡើងថា  អស់រយៈពេលជិតកន្លះសតវត្សមកហើយ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាលតែងតែជាសសរស្តម្ភ និងជាចំណុចភ្លឺស្វាងក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្ដិការរវាងបណ្ដាសាកលវិទ្យាល័យរបស់វៀតណាម និងអូស្ត្រាលី (រូបថត៖ vnanet.vn)

នៅក្នុងវេទិកានេះ លោក Vuong Dinh Hue និងលោក Andrew John Lech Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្ដិការរវាងបណ្ដាសាកលវិទ្យាល័យវៀតណាមនិងអូស្ត្រាលី និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១២ ស្តីពីការផ្លាស់ប្តូរនិស្សិត គ្រូបង្រៀននិងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រួមទាំងការសហការបណ្តុះបណ្តាលរួមគ្នាលើមុខជំនាញដូចជា៖ គមនាគមន៍ និងដឹកជញ្ជូន កសិកម្ម បច្ចេកទេស ពហុបច្ចេកទេស...៕

បកប្រែដោយ Thanh Cong