ចាប់តាំងពីឆ្នាំ១៩៤៩ វៀតណាមបានចូលរួមក្នុងការបង្កើត WPC នៅមហាសន្និបាតប្រជាជនពិភពលោកដើម្បីការពារសន្តិភាពនៅទីក្រុងប៉ារីស។ រដ្ឋ និងប្រជាជនវៀតណាមតែងតែគោរព និងចងចាំជានិច្ចនូវការគាំទ្រ សាមគ្គីភាព និងជំនួយដ៏មានតម្លៃរបស់អង្គការប្រជាធិបតេយ្យ និងវឌ្ឍនភាពអន្តរជាតិ រួមទាំង WPC និងអង្គការសមាជិក ក្នុងការតស៊ូដើម្បីឯករាជ្យជាតិនាពេលកន្លងមក ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនាបច្ចុប្បន្ន។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ ទទួលជួបប្រតិភូដែលចូលរួមមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់ WPC និងអង្គការសមាជិក ក្នុងការទប់ស្កាត់សង្គ្រាម និងការកសាងពិភពលោកសន្តិភាព និងយុត្តិធម៌។ លោកប្រធានបានថ្លែងអំណរគុណចំពោះ WPC ដែលបានជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មនៅវេទិកាអន្តរជាតិ និងជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពុល dioxin។ល។

លោកប្រធានរដ្ឋបានលើកឡើងពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពពិភពលោក ដែលបង្កការគម្រាមកំហែងជាច្រើនដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ លោកប្រធានរដ្ឋ រំពឹងថា WPC នឹងបន្តបេសកកម្មដ៏ថ្លៃថ្នូរបស់ខ្លួនក្នុងការប្រមូលផ្តុំកងកម្លាំងដែលស្រឡាញ់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពនៅលើពិភពលោក ក្នុងការតស៊ូដើម្បីពិភពលោកសន្តិភាព យុត្តិធម៌ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកប្រធានរដ្ឋជឿជាក់ថា មហាសន្និបាតលើកទី ២២ នៃ WPC នឹងទទួលបានជោគជ័យ ជាមួយនឹងគំនិតផ្តួចផ្តើម និងកម្មវិធីសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជម្រុញសន្តិភាព និងសាមគ្គីភាពអន្តរជាតិ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងប្រតិភូដែលចូលរួមមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមជានិច្ចកាលគោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិស្តីពីការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសនិមួយៗ ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ វៀតណាមមានគោលការណ៍ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ កិច្ចសហប្រតិបត្តិការស្មើភាព និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។

លោកប្រធានរដ្ឋសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពពិភពលោក អង្គការប្រជាធិបតេយ្យអន្តរជាតិ និងបណ្ដាកម្លាំងដើម្បីសន្តិភាព និងវឌ្ឍនភាពពិភពលោក នឹងបន្តរួមដំណើរ សាមគ្គី និងគាំទ្រប្រជាជនវៀតណាមក្នុងដំណើរការថ្មី។ វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងចលនារបស់ WPC ក៏ដូចជាចលនាប្រជាជនជុំវិញពិភពលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

នៅក្នុងជំនួបនេះ ប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរដ៏ខ្លាំងក្លាលើគ្រប់វិស័យរបស់វៀតណាម។ ប្រតិភូនៃប្រទេសទាំងឡាយមានបំណងចង់សហការជាមួយវៀតណាមដើម្បីរក្សាសន្តិភាពពិភពលោក ដើម្បីសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌  ពីព្រោះវៀតណាមដើរតួនាទីដ៏សំខាន់នៅក្នុងបេះដូងរបស់អ្នកដែលស្រឡាញ់សន្តិភាពពិភពលោក៕

បកប្រែដោយ Thuy Anh