មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក៖ កម្មវិធីជួបជុំវៀតណាម
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ដែលប្រព្រឹត្តទៅនៅវៀតណាម នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបជុំវៀតណាម។
នៅក្នុងជំនួបនេះ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានចែករំលែកជាមួយប្រតិភូ និងមិត្តភ័ក្តិអន្តរជាតិទាំងឡាយនូវព័ត៌មានទូទៅអំពីវៀតណាម សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងគោលនយោបាយការបរទេសរបស់វៀតណាម។
    |
 |
លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ថ្លែងក្នុងកម្មវិធី (រូបថត៖ baoquocte.vn) |
លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ៣៥ ឆ្នាំនៃការផ្លាស់ថ្មី និងធ្វើសមាហរណកម្ម វៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេងដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ សេដ្ឋកិច្ចសង្គមដែលមានស្ថិរភាពនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ និងប្រសើរឡើងគួរឱ្យកត់សម្គាល់; ប្រព័ន្ធនយោបាយត្រូវបានកសាង និងពង្រឹងយ៉ាងរឹងមាំ; សន្តិសុខការពារជាតិត្រូវបានរក្សា និងបង្កើន; កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវបានពង្រីកឥតឈប់ឈរ ហើយកិត្យានុភាព និងតួនាទីរបស់វៀតណាមនៅឆាកអន្ដរជាតិក៏បានកើនឡើងខ្លាំងដែរ។ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ រួមជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍនសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំត្រូវបានបង្កើតឡើង និងអភិវឌ្ឍ។
លោកស្រី Nguyen Phuong Nga បានអះអាងថា៖ “វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការតភ្ជាប់សេដ្ឋកិច្ចជាមួយសង្គម ការរួមបញ្ចូលគោលនយោបាយសេដ្ឋកិច្ចជាមួយគោលនយោបាយសង្គម កំណើនសេដ្ឋកិច្ចដើរទន្ទឹមនឹងការសម្រេចបាននូវវឌ្ឍនភាព យុត្តិធម៌សង្គម”។
នៅក្នុងជំនួបនេះ ប្រតិភូទាំងឡាយបានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានបំណងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងចលនាសន្តិភាពរួមរបស់មនុស្សជាតិ ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព យុត្តិធម៌ វឌ្ឍនភាព និងអរិយធម៌៕
បកប្រែដោយ Huyen Trang