leftcenterrightdel
អគ្គលេខាបក្ស លោក Nguyen Phu Trong បានគ្រវីដៃទៅកាន់គណៈប្រតិភូចិន និងកម្មាភិបាលស្ថានទូតវៀតណាមដែលមកទទួលស្វាគមន៍លោកនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង (រូបថត៖ VOV)

កាសែត People World ដែលមានទីស្នាក់ការនៅទីក្រុង New York (អាមេរិក) បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ជាព្រឹត្តិការណ៍ការទូតគួរឲ្យកត់សម្គាល់ ដោយបញ្ជូនសារសំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ អត្ថបទនេះបានលើកឡើងថា អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២០ របស់បក្សកុម្មុយនិស្តចិន។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងភាពជាអ្នកជិតខាងប្រពៃណីរវាងភាគីទាំងពីរ ដើម្បីអត្ថប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ ។

កាសែត Diplomat របស់អាមេរិកក៏មានអត្ថបទមួយ ក្រោមចំណងជើងថា “ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong៖ លើកច្បាស់ពីទំនាក់ទំនងពិសេសរវាងវៀតណាម និងចិន”។ អត្ថបទនេះបានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះ មិនត្រឹមតែជាសក្ខីភាពនៃទំនាក់ទំនងភាពជាអ្នកជិតខាងយូរអង្វែងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាដើម្បីបង្កើនទំនុកទុកចិត្ត ជំរុញទំនាក់ទំនងវៀតណាម-ចិន ឡើងកម្រិតស្ថិរភាព និងអភិវឌ្ឍន៍ជាងទៀត៕

តាម vovworld.vn