leftcenterrightdel
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) នៅទីក្រុងឡុងដ៍ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង់គ្លេស លោក Dominic Raab (រូបថត៖ vnanet.vn)

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមលើកនេះ ក្នុងគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ រក្សា និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយបញ្ជាក់ពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ហុងគ្រី និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។ ដំណើរទស្សនកិច្ចលើកនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម ផ្លាស់ប្តូរ និងផ្ញើសារអំពីគោលជំហររបស់វៀតណាមលើបញ្ហាមួយចំនួនក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

សូមរំលឹកថា នារសៀលថ្ងៃទី ៣០ មិថុនា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Alok Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានសន្និសីទលើកទី២៦ នៃបណ្តាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)៕

បកប្រែដោយ Thuy Anh