នៅក្នុងជំនួបនេះ លោក Vo Van Thuong បានជម្រាបជូនអំពីសមិទ្ធិផលដ៏ធំធេងជាប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ និងក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ថ្មី; លទ្ធផលវិជ្ជមានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកបានសម្តែងនូវសេចក្តីរីករាយដោយឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាក់ស្តែងលើគ្រប់វិស័យ ព្រមទាំងចាត់ទុកថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការនៅមានច្រើនណាស់។ វៀតណាមត្រៀមខ្លួនជាស្រេចក្លាយជាស្ពានតភ្ជាប់រវាងប្រទេសម៉ូសំប៊ិក ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អាស៊ាន និងអាស៊ី-ប៉ាស៊ីហ្វិក។

leftcenterrightdel
លោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ទទួលជួបប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias (រូបថត៖ vnanet.vn)

ប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias បានសង្កត់ធ្ងន់ថា គណបក្សរំដោះម៉ូសំប៊ិក (FRELIMO) មានបំណងចង់រៀនបទពិសោធន៍ពីវៀតណាមក្នុងការកសាងបក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកស្រីបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភពីវៀតណាមក្នុងវិស័យកសិកម្ម គមនាគមន៍ និងការបណ្តុះបណ្តាលកម្មាភិបាល។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាម៉ូសំប៊ិកបានសម្តែងនូវគោលបំណងថា វៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យជាច្រើនដូចជា ការជីកយកធ្យូងថ្ម ថាមពល ទេសចរណ៍ និងកសិកម្ម។ ទន្ទឹមនឹងនោះ លោកស្រីក៏បានអះអាងថា ម៉ូសំប៊ិកត្រៀមខ្លួនជាស្រេចដើរតួជាស្ពាននាំទំនិញវៀតណាមទៅកាន់តំបន់អាហ្រ្វិកខាងត្បូងនិយាយដោយឡែក និងអាហ្វ្រិកនិយាយរួម។

* គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី ២១ មិថុនា ប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias បានដឹកនាំគណៈប្រតិភូរដ្ឋសភានៃប្រទេសម៉ូសំប៊ិក ទៅបំពេញទស្សនកិច្ចនៅគណៈកម្មាធិការជាតិទប់ទល់នឹងឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះថ្នាក់ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទប់ទល់នឹងឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះថ្នាក់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Esperanca Laurinda Francisco Nhiuane Bias និងគណៈប្រតិភូរដ្ឋសភាម៉ូសំប៊ិកដែលមកបំពេញទស្សនកិច្ច។ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយធម្មជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ស្ថានភាពគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់ និងឧបទ្ទវហេតុបានវិវឌ្ឍកាន់តែស្មុគស្មាញ ធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាន។ កងទ័ពតែងតែជាកម្លាំងនាំមុខគេក្នុងការប្រយុទ្ធប្រឆាំង ទប់ទល់នឹងឧបទ្ទវហេតុ គ្រោះធម្មជាតិ និងការស្វែងរក និងជួយសង្គ្រោះនៅវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការទប់ទល់នឹងឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះថ្នាក់នាពេលកន្លងមក។

* នាថ្ងៃដដែល ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias និងគណៈប្រតិភូរដ្ឋសភាម៉ូសំប៊ិក បានបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel)៕

បកប្រែដោយ Thanh Cong