លោក Le Hoai Trung បានអះអាងថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនៅអាល្លឺម៉ង់ បានរួមចំណែកបង្កើតមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គណបក្សប្រជាធិបតេយ្យសង្គមបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងរវាងគណបក្សទាំងពីរបានរួមចំណែកក្នុងការរក្សាទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

តាងនាមគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ លោក Schweitzer បានអបអរសាទរចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដោយអះអាងថា ទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តវៀតណាមគឺជាផ្នែកមួយដ៏សំខាន់ក្នុងទំនាក់ទំនងការបរទេសរបស់គណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការរក្សា និងជំរុញទំនាក់ទំនងទ្វេភាគីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់កាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរបានឯកភាពគ្នាថា​នឹងខិតខំប្រឹងប្រែងរួមគ្នា​រៀបចំកិច្ចសន្ទនាទ្រឹស្តីលើកទី៧ ឆ្នាំ២០២២ រវាងភាគីទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ៕

បកប្រែដោយ Duy Hoan