បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Noi Bai ក្រសួងការបរទេសបានសម្របសម្រួលជាមួយក្រសួងសុខាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមរៀបចំពិធីទទួលវ៉ាក់សាំង និងសំភារៈបិក្ខារពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដែលបានបញ្ជូនទៅវៀតណាមរួមជាមួយគណៈប្រតិភូប្រធានរដ្ឋ។

leftcenterrightdel
យន្តហោះដឹកលោក​ប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai នៅម៉ោងប្រហែល ៩ យប់ថ្ងៃទី ២៥ ខែកញ្ញា

ថ្លែងក្នុងពិធីទទួល អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Hoang Giang បានជម្រាបជូនអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ។ លទ្ធផលលេចធ្លោ និងជាក់ស្តែងនៃដំណើរទស្សកកិច្ចនេះគឺទាញយកប្រកបដោយប្រសិទ្ធភាពនូវការគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេសសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឡើងវិញ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ វៀតណាមទទួលបានការសន្យា និងការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសដៃគូអន្តរជាតិ និងក្រុមហ៊ុនបរទេស។ ក្រៅពីវ៉ាក់សាំង Abdala របស់គុយបាចំនួន ១.០៥ លានដូស ដែលត្រូវបានដឹកជញ្ជូនទៅតាមយន្ដហោះរបស់ប្រធាននោះ ក៏មានប្រទេស និងដៃគូមួយចំនួនទៀតបានសន្យានឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១.៥ លានដូសជូនវៀតណាមទៀតផង។ សហរដ្ឋអាមេរិកបានសន្យាផ្តល់វ៉ាក់សាំងមួយចំនួនធំដល់ប្រទេសវៀតណាមតាមរយៈយន្តការ COVAX នាពេលខាងមុខនេះ។ ជាពិសេសនៅក្នុងជំនួបពិភាក្សារបស់លោកប្រធានរដ្ឋជាមួយក្រុមហ៊ុន Pfizer ក្រុមហ៊ុននេះបានសន្យាផ្តល់វ៉ាក់សាំងចំនួន ៣១ លានដូសដែលបានចុះហត្ថលេខាជាមួយវៀតណាមនៅឆ្នាំ ២០២១ និងវ៉ាក់សាំងចំនួន ២០ លានដូសសម្រាប់កុមារនៅពេលមានទិន្នន័យគ្រប់គ្រាន់អំពីប្រសិទ្ធភាព និងសុវត្ថិភាព។ ក្រៅពី​វ៉ាក់សាំង ដៃគូនិងអាណិកជនវៀតណាមជាច្រើននៅសហរដ្ឋអាមេរិកបានជួយឧបត្ថម្ភសំភារៈបរិក្ខារពេទ្យជាច្រើនដែលមានតម្លៃ ៨.៨ លានដុល្លារ។

leftcenterrightdel
លោក​ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញធ្វើជាសាក្សីក្នុងពិធីទទួលវ៉ាក់សាំង Abdala របស់គុយបានៅអាកាសយានដ្ឋាន Noi Bai

ការទទួលបានវ៉ាក់សាំងមួយចំនួនធំពីប្រទេសគុយបា រួមទាំងសំភារៈបរិក្ខារពេទ្យពីបណ្តាប្រទេស បណ្តាដៃគូអាមេរិក និងពីសហគមន៍ជនជាតិវៀតណាមនៅឯប្រទេសនោះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងខ្ពស់បំផុតរបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូ ដែលនោះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ ប្រជាជន និងអាណិកជនវៀតណាម ដោយបានជួយឧបត្ថម្ភគ្រប់ធនធានទាំងអស់ដើម្បីប្រទេសជាតិយកជម្នះជំងឺរាតត្បាត ឆ្ពោះទៅរកការស្តារឡើងវិញ និងបន្តអភិវឌ្ឍសេដ្ឋកិច្ច៕

បកប្រែដោយ Thanh Cong