នៅក្នុងជំនួប លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះជោគជ័យនៃកម្មវិធីជួបប្រាស្រ័យព្រំដែនមិត្តភាពវៀតណាម - ចិនលើកទី ៦ និងកិច្ចសន្ទនាយុទ្ធសាស្ត្រស្តីពីវិស័យការពារជាតិវៀតណាម - ចិនលើកទី ៧។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបពិភាក្សាជាមួយលោករដ្ឋមន្រ្តី Wei Fenghe

រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Wei Fenghe បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ ព្រមទាំង លោកអះអាងថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព ជាពិសេសក្នុងបរិបទដែលប្រទេសចិនអបអរសាទរខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន និងប្រទេសវៀតណាមចាប់ផ្តើមអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ថតរូបជាអនុស្សាវរីយ៍ជាមួយលោករដ្ឋមន្រ្តី Wei Fenghe

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវបំណងថា បក្សទាំងពីរ និងប្រទេសទាំងពីរនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីថែរក្សាបរិស្ថានសន្តិភាព និងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ជំរុញទំនាក់ទំនងមិត្តភាពដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Huyen Trang