អញ្ជើញចូលរួម IPTP ១១ មានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន IPTP 11; សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា; លោក Ahmed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP); លោក Sous Yara ប្រធាន IPTP និងប្រតិភូជិត ២០០ នាក់ ជាថ្នាក់ដឹកនាំសភា សមាជិកសភានៃបណ្ដាប្រទេស និងអង្គការសភាក្នុងតំបន់ និងពិភពលោកមកពីសភាសមាជិក និងដៃគូចំនួន ៥៨ ។

នៅក្នុងសម័យបើក IPTP 11 ព្រះមហាក្សត្រ នរោត្តម សីហមុនី បានផ្ញើសារស្វាគមន៍គណៈប្រតិភូចូលរួមសម័យប្រជុំ។ ព្រមទាំងសង្កត់ធ្ងន់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ IPTP 11 រួមជាមួយនឹងសភានៃបណ្ដាប្រទេសបានបង្ហាញពីសារៈសំខាន់នៃការកសាងសហគមន៍រួមជាមួយនឹងមូលដ្ឋានគ្រឹះនៃសន្តិភាព វិបុលភាព ការតភ្ជាប់ប្រជាជន និងផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមថ្លែងនៅ IPTP 11

ក្នុងនាមជាភ្ញៀវកិត្ដិយសរបស់រដ្ឋសភាប្រទេសម្ចាស់ផ្ទះកម្ពុជា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមជាប្រទេសស្រឡាញ់សន្តិភាព ជាមួយប្រពៃណីអត់ឱន  ចិត្តល្អ និងមិត្ដភាព។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា “ដោយបានឆ្លងកាត់សង្រ្គាមជាច្រើនដើម្បីឯករាជ្យជាតិ និងបង្រួបបង្រួមជាតិ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតម្លៃសន្តិភាព ស្ថិរភាព និងមិត្តភាព ដើម្បីប្រជាជនគ្រប់រូបទទួលបានឯករាជ្យ សេរីភាព និងវិបុលភាព។ យើងក៏យល់ឃើញយ៉ាងច្បាស់ថា សន្តិភាព និងការអភិវឌ្ឍរបស់វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ និងពិភពលោក”

ដើម្បីកសាងខឿនសន្តិភាព លោក Tran Thanh Man បានចាត់ទុកថា ចាំបាច់ត្រូវជំរុញការយោគយល់គ្នាទៅវិញទៅមក និងបង្រួមភាពខុសគ្នារវាងប្រទេស ជាតិ។ ទីពីរ រួមដៃគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ដោះស្រាយបញ្ហាឫសគល់នៃភាពក្រីក្រ និងវិសមភាពក៏ជាមធ្យោបាយមួយដើម្បីបង្កើតមូលដ្ឋានសម្រាប់ពិភពលោកដែលមានសន្តិភាព និងអត់ឱន។

ទីបី គោរពច្បាប់អន្តរជាតិ និងលើកកម្ពស់ពហុភាគីនិយម ជាពិសេសតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ ហើយជាមធ្យោបាយសម្រាប់ទប់ស្កាត់សង្គ្រាមនិងជម្លោះ។ លោកប្រធានរដ្ឋសភា បានអះអាងថា វៀតណាមគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូចូលរួម IPTP 11 

ក្នុងស្មារតីនោះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជឿជាក់ថា៖ សភានិងសមាជិកសភានឹងដើរតួនាទីយ៉ាងសកម្ម និងមានសំឡេងសំខាន់ក្នុងការគោរពច្បាប់ កសាងទំនុកចិត្ត និងគោរពគ្នាទៅវិញទៅមក រួមគ្នាស្វែងរកដំណោះស្រាយដោយសន្តិវិធីប្រកបដោយចីរភាពសម្រាប់ជម្លោះក្នុងតំបន់ ក៏ដូចជាបញ្ហាប្រឈមសកលបន្ទាន់បច្ចុប្បន្ន។ ក្នុងនាមជាប្រទេសជិតខាងរបស់កម្ពុជា វៀតណាមជឿជាក់ថា បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស និងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងតំបន់នឹងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាលើពិភពលោក។

នៅក្នុងសម័យប្រជុំ ប្រតិភូបានផ្តោតទៅលើការពិភាក្សាអំពីវិធានការលើកកម្ពស់សន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដោយការវិនិយោគលើរចនាសម្ព័ន្ធឯកភាពមួយនៃការកសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការដោយបណ្ដាប្រទេសស្រឡាញ់សន្តិភាព និងគ្រប់ភាគីពាក់ព័ន្ធ។ ព្រមទាំងសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សភា និងរដ្ឋក្នុងការលើកកម្ពស់សន្តិភាព អភិវឌ្ឍន៍ ការគោរពច្បាប់អន្តរជាតិ យុត្តិធម៌ និងពាណិជ្ជកម្ម។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

* នាព្រឹកថ្ងៃដដែល មុនពេលបើក IPTP 11 ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងថ្នាក់ដឹកនាំគណៈប្រតិភូបានចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន IPTP 11; សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

* នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមបានអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំ ICAPP លើកទី១២ និង IPTP 11៕

បកប្រែដោយ Thanh Cong