leftcenterrightdel
លោក​ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung 

ពិធីបុណ្យរំលឹកស្តេច Hung ជាថ្ងៃដែលប្រទេសជាតិទាំងមូលរំលឹកគុណបំណាច់ក្នុង​ការ​កសាងប្រទេសជាតិរបស់បណ្តាស្តេច Hung។

នៅវិហារ Kinh Thien នៅលើភ្នំ Nghia Linh លោក Bui Van Quang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho តាងនាមប្រជាជនវៀតណាមជាង ៩០ លាននាក់ទាំងក្នុង និងក្រៅប្រទេស បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​​គុណបំណាច់របស់បណ្តាស្តេច Hung ក្នុងការកសាង និងការពារប្រទេសជាតិ។

បន្ទាប់ពីពិធីអុជធូបនៅវិហារ Thuong លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានៅចេតិយស្តេច Hung។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទស្សនកិច្ចនៅឃុំជនបទថ្មី Tu Xa ស្រុក Lam Thao ខេត្ត Phu Tho (រូបថត៖ vov.vn)

ក្នុងថ្ងៃដដែល លោកប្រធានរដ្ឋ  Nguyen Xuan Phuc បានអញ្ជើញទៅទស្សនកិច្ចនៅឃុំជនបទថ្មី Tu Xa ស្រុក Lam Thao ខេត្ត Phu Tho។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត Phu Tho ធ្វើការស្រាវជ្រាវដើម្បីប្រែក្លាយគំរូជនបទថ្មីទៅជាតំបន់ទីក្រុងថ្មី ស្របតាមការរៀបចំផែនការយ៉ាងត្រឹមត្រូវ ដោយដោះស្រាយយ៉ាងល្អរាល់បញ្ហាសេដ្ឋកិច្ច សង្គម បញ្ហាបរិស្ថាន និងការអភិរក្សវប្បធម៌ជនបទ៕

បកប្រែដោយ Duy Hoan