យោងតាមលោកស្រីសាស្ត្រាចារ្យ Liu Ying សកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងចិនក្នុងឆ្នាំ២០២៥ ត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាមួយនឹងវិសាលភាពសកម្មភាពកាន់តែធំ និងយន្តការ គម្រោងជាក់ស្តែងជាងទៀត។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

លោកស្រីសាស្ត្រាចារ្យ Liu Ying បានបញ្ជាក់ថា ការផ្លាស់ប្តូរវប្បធម៌ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រីបន្ថែមថា “នាពេលអនាគត ប្រទេសចិន និងវៀតណាមអាចបន្តជម្រុញគម្រោងនានា ដូចជា កិច្ចសហប្រតិបត្តិការរវាងបណ្ដាវិទ្យាស្ថានស្រាវជ្រាវ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ កម្មវិធីហាត់ការសម្រាប់យុវជន ការតភ្ជាប់វប្បធម៌រវាងបណ្ដាមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ការជួយគាំទ្រដល់ការសាងសង់សំណង់ជានិមិត្តរូប ដើម្បីលើកកម្ពស់ចំណេះដឹងរបស់ប្រជាជនអំពីមិត្តភាពចិន-វៀតណាម”។

លោកស្រីសាស្ត្រាចារ្យ Liu Ying រំពឹងថា នៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរត្រូវបានអភិវឌ្ឍ និងក្លាយជាស្ពានតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh