កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសរសរស្តម្ភមួយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា
កប.អនឡាញ - នៅរសៀលថ្ងៃទី១២ ខែមករា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខា នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោក Tshering W. Sherpa ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសវៀតណាម ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរលោក Tshering W. Sherpa ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសវៀតណាម និងបានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកឯកអគ្គរដ្ឋទូត Tshering W. Sherpa |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលថ្មីៗនេះ រួមជាមួយនឹងការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងទ្វេភាគីនោះ កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឥណ្ឌាត្រូវបានភាគីទាំងពីរលើកកម្ពស់ ហើយពង្រឹងនិងពង្រីកដោយឥតឈប់ឈរ កាន់តែជាក់ស្តែង ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ ការរក្សាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិកម្រិតអនុរដ្ឋមន្ត្រី ការពិគ្រោះយោបល់រវាងកងទ័ពជើងទឹក កងទ័ពជើងគោក និងកងទ័ពអាកាស កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកងទ័ពជើងទឹក ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការផ្លាស់ប្តូររវាងស្ថាប័នស្រាវជ្រាវជាយុទ្ធសាស្ត្រ...
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការការពារជាតិដែលបានឯកភាពគ្នា ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងរក្សាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ...
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកឯកអគ្គរដ្ឋទូត Tshering W. Sherpa និងគណៈប្រតិភូនៅក្នុងជំនួប |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងទំនុកចិត្តថា ក្នុងអំឡុងពេលកាន់តំណែង លោកឯកអគ្គរដ្ឋទូត Tshering W. Sherpa នឹងបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ ដោយរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិនិយាយដោយឡែក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកឯកអគ្គរដ្ឋទូត Tshering W. Sherpa ដើម្បីបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ។
ចំណែកលោកឯកអគ្គរដ្ឋទូត Tshering W. Sherpa បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់ឥណ្ឌា។ យោងតាមលោកឯកអគ្គរដ្ឋទូត Tshering W. Sherpa កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភមួយនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងឥណ្ឌា និងវៀតណាម។
ដោយសង្កត់ធ្ងន់ថា ក្នុងរយៈពេលថ្មីៗនេះ ឥណ្ឌា និងវៀតណាមបានពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន លោកឯកអគ្គរដ្ឋទូត Tshering W. Sherpa បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ភាគីទាំងពីរនឹងបន្តលើកកម្ពស់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា៕
បកប្រែដោយ Duy Hoan