leftcenterrightdel
លោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក ប្រគល់សេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក ដែលរំលឹកខួបលើកទី៣០ នៃការធ្វើឱ្យទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិកមានប្រក្រតីឡើងវិញ ជូនលោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក 

មុនមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា លោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក បានផ្ញើលិខិតអបអរសាទរជូនចំពោះ លោក To Lam អគ្គលេខាបក្ស និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នាចង់បន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

នៅក្នុងលិខិតនោះ លោក Daines បានថ្លែងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមកាលពីខែមីនាកន្លងទៅ និង​​គោរពចំពោះជំនួបពិភាក្សាជាមួយលោកអគ្គលេខាបក្សទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងបានសម្តែងទំនុកចិត្តលើឱកាសដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោក Daines ក៏បានជម្រាបអំពីការដែលព្រឹទ្ធសភាអាមេរិកនាពេលថ្មីៗនេះបានអនុម័តសេចក្តីសម្រេចលេខ៣២១  ដើម្បីរំលឹកខួបលើកទី ៣០ នៃការធ្វើឱ្យប្រក្រតីឡើងវិញនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩៥-២០២៥) ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពរបស់ខ្លួនជាមួយវៀតណាម និងមានបំណងចង់ពង្រីកភាពជាដៃគូបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ៕

បកប្រែដោយ Duy Hoan