ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំថ្មីរបស់វៀតណាម
កប.អនឡាញ - នាថ្ងៃទី៥ ខែមេសា គេហទំព័ររបស់វិទ្យាស្ថានស្រាវជ្រាវបញ្ហាអន្តរជាតិ S. Rajaratnam Singapore (RSIS) បានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Yang Razali Kassim ដោយវាយតម្លៃលើសមិទ្ធិផលដែលថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនាំមកក្នុងការអភិវឌ្ឍប្រទេសជាតិ។
អត្ថបទបានបញ្ជាក់ថា ថ្នាក់ដឹកនាំថ្មីរបស់វៀតណាមគឺជាការគួបផ្សំរវាងបទពិសោធន៍ និងភាពថ្មីថ្មោង។ អត្ថបទនេះជឿជាក់ថា ថ្នាក់ដឹកនាំថ្មីនឹងជម្រុញវៀតណាមឲ្យក្លាយទៅជាប្រទេសដើរតួនាទីលេចធ្លោថែមទៀតក្នុងតំបន់។
    |
 |
លោក Pham Minh Chinh ជូនផ្កាដល់លោក Nguyen Xuan Phuc (រូបថត៖ vnanet.vn) |
អត្ថបទបានចាត់ទុកថា លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងបន្តឃ្លាំមើលការកសាង ការសម្រិតសម្រាំងបក្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ដោយឆ្លៀតចាប់យកបទពិសោធន៍ក្នុងឋានៈជានាយករដ្ឋមន្រ្តីរបស់ខ្លួន លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងពង្រីកទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាប្រទេស។
ការប្ដូរផ្ដាច់របស់លោក Pham Minh Chinh នឹងជួយឲ្យរដ្ឋាភិបាលអនុវត្តគោលដៅសំខាន់ៗ នៃថ្នាក់ដឹកនាំថ្មីរបស់វៀតណាម ក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅគោលដៅទាំងពីរគឺ ទប់ទល់នឹងជំងឺ Covid-19 ខណៈដែលរក្សានិងជម្រុញកំណើនសេដ្ឋកិច្ច៕
បកប្រែដោយ Thanh Cong