leftcenterrightdel
លោក​ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍​​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

តំណាងប្រទេសនានាបានសម្តែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហឹង្សាដែលបណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួស និងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហឹង្សា រក្សាស្ថិរភាពស្ថានការណ៍ ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ជាពិសេសស្ត្រី និងកុមារ។

នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានជំរុញឱ្យភាគីទាំងឡាយនៅមីយ៉ាន់ម៉ាមានការអត់ធ្មត់ជាអតិបរិមា បញ្ឈប់អំពើហឹង្សា ធានាសុវត្ថិភាពដល់ជនស៊ីវិល និងធ្វើកិច្ចចរចាឆ្ពោះទៅរកដំណោះស្រាយសមស្របដោយស្របនឹងរដ្ឋធម្មនុញ្ញ ច្បាប់ និងសេចក្តីប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរការប្រជាធិបតេយ្យឲ្យ​ប្រព្រឹត្តទៅដោយរលូន។

លោក​ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម​អចិន្ត្រៃយ៍​​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា វៀតណាមគាំទ្រការខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេសស្តីពីបញ្ហាមីយ៉ាន់ម៉ា និង​ជំរុញឲ្យ​មាន​ការសម្របសម្រួលបន្ថែមទៀតរវាងប្រេសិតពិសេសជាមួយអាស៊ាន ព្រមទាំងសង្កត់ធ្ងន់ថា ការសន្ទនាដែលមានលក្ខណៈស្ថាបនា កិច្ចសហប្រតិបត្តិការ និងវិធានការកសាងទំនុកទុកចិត្តដោយផ្តោតលើប្រជាជន​ជាលក្ខខណ្ឌ​ចាំបាច់ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ន។ វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅនេះ​ដើម្បីផលប្រយោជន៍ប្រជាជនមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Thanh Cong