leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោកស្រី Catherine Wong

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរលោកស្រី Catherine Wong ដែលបានបំពេញយ៉ាងល្អនូវភារកិច្ចរបស់ខ្លួននៅវៀតណាម ចូលរួមចំណែកជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ការកសាងបានទំនុកទុកចិត្តគឺជាជោគជ័យនៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ លោករំពឹងថា ភាគីទាំងពីរនឹងជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយនឹងមានសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សិង្ហបុរី មកស្វែងយល់និងវិនិយោគនៅវៀតណាម។

ក្នុងឱកាសនេះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះប្រទេសសិង្ហបុរីដែលគ្រប់គ្រងបានជំងឺ Covid-19 និងថ្លែងអំណរគុណប្រទេសសិង្ហបុរីដោយជួយគាំទ្រវៀតណាមគ្រារងទឹកជំនន់នៅភាគកណ្តាលនាពេលកន្លងមក។

លោកស្រី Catherine Wong បានចាត់ទុកថា ទោះបីរងផលប៉ះពាល់ដោយជំងឺ Covid-19 ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរីនៅតែត្រូវបានពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចមាន​ការ​អភិវឌ្ឍដោយឥតឈប់ឈរ ហើយប្រទេសសិង្ហបុរីក្លាយជាវិនិយោគិននាំមុខគេនៅវៀតណាម។ នេះគឺជាសមិទ្ធិផលសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីចាត់ទុកថា វៀតណាមគឺជាទីផ្សារសំខាន់របស់សិង្ហបុរី។ នាបច្ចុប្បន្ន វិនិយោគិនសិង្ហបុរីកំពុងស្វែងរកឱកាសវិនិយោគនៅវៀតណាម។ ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ វៀតណាម និងសិង្ហបុរី មិនគ្រាន់តែជាដៃគូក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងក្នុងវេទិកាអន្តរជាតិ និងតំបន់ទៀតផង៕

បកប្រែដោយ Thuy Anh