កិច្ចប្រជុំកំពូល G20 ត្រូវបានធ្វើឡើងក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០  មានការធ្លាក់ចុះយ៉ាងគំហុក ការរំពឹងទុកក្នុងការស្ដារឡើងវិញមិនជាក់លាក់ បង្កហានិភ័យជាច្រើនដោយជំងឺរាតត្បាត Covid-19 បន្ដមានការវិវឌ្ឍយ៉ាងស្មុគស្មាញនិងការប្រកួតប្រជែងយុទ្ធសារវាងប្រទេសធំបានកើនឡើង។ បញ្ហាសន្តិសុខមិនមែនប្រពៃណីបានជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាច្រើន និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនិងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ....

leftcenterrightdel
កិច្ចប្រជុំកំពូល G20 តាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ chinhphu.vn)

វាជាបញ្ហាប្រឈមគួរឲ្យព្រួយបារម្ភ  ប៉ុន្តែការព្រួយបារម្ភបំផុតគឺការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងបរិបទដែលតម្រូវឲ្យពិភពលោកត្រូវតែដើរតួនាទីធំជាង។ ជំងឺរាតត្បាត Covid-19 កំពុងបំផ្លាញខឿនសេដ្ឋកិច្ចដែលងាយរងគ្រោះនិងបណ្តាលឱ្យប្រទេសធំៗទទួលរងការប៉ះពាល់ផងដែរ។ ការព្យាករណ៍អំពីផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដល់ សេដ្ឋកិច្ចពិភពលោកនឹងធំជាងវិបត្តិឆ្នាំ ២០០៨ ដែលអាចក្លាយទៅជាការពិត។ ជាងពេលណាៗទាំងអស់ ពិភពលោកត្រូវរួបរួមគ្នាដើម្បីគ្រប់គ្រប់ងជំងឺរាតត្បាត និងស្ដារឡើងវិញយ៉ាងឆាប់បំផុតដែលអាចធ្វើទៅបាន។

ហេតុដូច្នេះ កិច្ចប្រជុំកំពូល G20  ឆ្នាំ ២០២០ ក្រោមប្រធានបទ“ អនុវត្ដជាក់ស្ដែងនូវឱកាសក្នុងសតវត្សរ៍ទី ២១ ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា” ត្រូវបានគេរំពឹងទុកថាជាឱកាសសម្រាប់ថ្នាក់ដឹកនាំពិភាក្សាអំពីវិធានការនានាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៅខ្លឹមសារអាទិភាពដែលបានកំណត់។

G20 គឺជាវេទិកានៃប្រទេសធំៗចំនួន ២០ ក្នុងនោះមាន ១៩ ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោកនិងសហភាពអឺរ៉ុប។ G 20 បច្ចុប្បន្នមាន ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក ហើយស្រូបជាង ៩០% នៃ GDP សកលលោកនិង ៨០% នៃពាណិជ្ជកម្មអន្តរជាតិ។ កិច្ចប្រជុំលើកនេះមានសារៈខាន់សម្រាប់ប្រទេសសមាជិក G20 លើកកម្ពស់តួនាទីរបស់ខ្លួនទៅជាកម្លាំងសំខាន់នៃសេដ្ឋកិច្ចពិភពលោក។ ពេលវេលាបានបញ្ជាក់ថា G20 មិនត្រឹមតែជាវេទិកានៃការប្តេជ្ញាចិត្តផ្នែកនយោបាយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្កើតគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពនិងមានគោលដៅច្បាស់លាស់ទៀតផង។

កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G20 ថ្មីៗនេះបានសន្យាថានឹង“ធ្វើអ្វីគ្រប់យ៉ាង” ដើម្បីជួយគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក  ព្រមទាំងបានយល់ព្រមពន្យារពេល ៦ ខែ បន្ថែមទៀតសម្រាប់ការទូទាត់ប្រាក់សំណង (DSSI) សម្រាប់ប្រទេសក្រីក្របំផុតនៅលើពិភពលោកនៅឆ្នាំនេះ ហើយនិងពិនិត្យមើលបញ្ហានេះឡើងវិញនៅខែមេសា ឆ្នាំ ២០២១ ខាងមុខ។

ក្នុងកិច្ចប្រឹងប្រែងរួមរបស់សកលលោក ការចូលរួមរបស់វៀតណាមក្នុង G20 បន្តបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងយន្តការពហុភាគីនិយាយរួម។  ការដែលវៀតណាមអញ្ជើញចូលរួមកិច្ចប្រជំកំពូល G20 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បង្ហាញពីតួនាទីនិងកិត្យានុភាពអន្តរជាតិរបស់វៀតណាមកាន់តែកើនឡើងនៅលើឆាកអន្តរជាតិផងដែរ។

វៀតណាមត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសកាណាដានិងកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១០ ក្នុងនាមជាប្រធានអាស៊ាន។ នៅឆ្នាំ ២០១៧ ក្នុងនាមជាម្ចាស់ផ្ទះនៃឆ្នាំ APEC ហើយនិងវៀតណាមត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចប្រជំកំពូល G20 និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំដែលអាល្លឺម៉ង់ជាប្រធាន។  

គំនិតផ្តួចផ្តើមជាច្រើនរបស់វៀតណាម ត្រូវបានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមដោយក្រុមប្រទេស G20 ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចពិភពលោក ការអភិវឌ្ឍប្រកបដោយចីរភាព កសិកម្ម និងសន្តិសុខធនធានទឹក, ការងារធ្វើក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ នៅឆ្នាំ ២០១៩ ប្រទេសជប៉ុនបានអញ្ជើញ​វៀតណាមចូលរួមវេទិកានេះក្នុងនាមជាភ្ញៀវកិត្ដិយស។ នៅក្នុងវេទិកានោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងនូវបញ្ហាចាំបាច់ដែលមានលក្ខណៈជាសកល ហើយនិងត្រូវបានទទួលស្គាល់និងវាយតម្លៃជាវិជ្ជមានដោយប្រទេសនានា។

នៅឆ្នាំ ២០២០ ទោះបីជារងផលប៉ះពាល់អវិជ្ជមាននៃការរាតត្បាត Covid-19 ក៏ដោយក៏វៀតណាមនៅតែបន្តចូលរួមយ៉ាងសកម្មដល់សកម្មភាពពហុភាគីក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  ចូលរួមកិច្ចប្រជុំកំពូល G20   លើកនេះ បានបញ្ជាក់ជាថ្មីម្ដងទៀតថា វៀតណាមគឺជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ នេះក៏ជាឱកាសសម្រាប់វៀតណាមរួមចំណែកបន្ថែមទៀតដល់កិច្ចប្រឹងប្រែងរួមនៃសកលលោកដើម្បីការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ក្នុងនាមជាប្រទេសមួយដែលគ្រប់គ្រងជំងឺរាតត្បាតបានជោគជ័យ ហើយនិងត្រូវបានវាយតម្លៃខ្ពស់ដោយពិភព​លោក និងបញ្ជាក់ពីប្រទេសមួយមានការអភិវឌ្ឍយ៉ាងស្វាហាប់ និងម្ចាស់ការក្នុងការធ្វើសមាហរណកម្មអន្ដរជាតិ។ នៅក្នុងវេទិកានេះ វៀតណាមនឹងចូលរួមជាមួយបណ្ដាប្រទេសដោះស្រាយរាល់បញ្ហាមានលក្ខណៈជាសកលលោក រួមចំណែកលើកកម្ពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមបន្ថែមទៀតក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។

ក្នុងដំណើរការនៃការបង្កើតនិងអភិវឌ្ឍន៍នោះ   ជាមួយនឹងការខិតខំរបស់ខ្លួន G20 រួមជាមួយបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកបានដឹកនាំពិភពលោកឆ្លងកាត់ការលំបាកជាច្រើន។ យើងជឿជាក់ថា តាមរយៈកិច្ចប្រជុំកំពូល G20 លើកនេះនឹងលើកកម្ពស់តួនាទីនៃបណ្ដាខឿនសេដ្ឋកិច្ចឈានមុខគេ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ និងជួយពិភពលោកគ្រប់គ្រងបានជំងឺរាតត្បាត Covid-19 និងបន្ដអភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep