ឯកអគ្គរដ្ឋទូតរុស្ស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន
កប.អនឡាញ-ទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន - រុស្ស៊ីកំពុងអភិវឌ្ឍជាវិជ្ជមាន។ ភាគីទាំងពីរកំពុងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Alexander Ivanov បានអះអាងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងយន្តការដទៃទៀតដែលដឹកនាំដោយអាស៊ាន។
    |
 |
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាស៊ាន លោក Alexander Ivanov (រូបថត៖ Twitter) |
ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធ លោកឯកអគ្គរដ្ឋទូត Ivanov បានមានប្រសាសន៍ថា វៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យក្នុងគ្រាលំបាកដោយសារជំងឺរាតត្បាត Covid-19។
លោកឯកអគ្គរដ្ឋទូត Ivanov បន្ថែមថា កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ១០ (EAS) គឺជាជំហានសំខាន់មួយក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីពិភាក្សាអំពីបញ្ហាតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកឯកអគ្គរដ្ឋទូត Ivanov បានអះអាងថា ទោះបីមានការរីករាលនៃជំងឺ Covid-19 ក៏ដោយក៏ទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន - រុស្ស៊ី នៅតែអភិវឌ្ឍជាវិជ្ជមាន។ ភាគីទាំងពីរកំពុងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ៕
បកប្រែដោយ Huyen Trang