ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏បានផ្តល់ជូនខុទ្ទការល័យប្រធានាធិបតីសហព័ន្ធរុស្ស៊ី ខុទ្ទការល័យរដ្ឋមន្ត្រីជប៉ុន និងខុទ្ទការល័យសេតវិមាន (សហរដ្ឋអាមេរិក) នូវម៉ាស់ចំនួន ៥០,០០០ សន្លឹក សម្រាប់កន្លែងនីមួយៗ។

leftcenterrightdel
លោក Mai Tien Dung រដ្ឋមន្ដ្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលប្រគល់អំណោយពីលោកនាយករដ្ឋមន្រ្តីវៀតណាម ជូនខុទ្ទការល័យប្រធានាធិបតីសហព័ន្ធរុស្ស៊ី (រូបថត៖ baoquocte.vn)

 

នៅពិធីប្រគល់អំណោយពីលោកនាយករដ្ឋមន្រ្តីវៀតណាម ជូនខុទ្ទការល័យប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Mai Tien Dung រដ្ឋមន្ដ្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងនាមជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមជានិច្ចកាលត្រៀមជាស្រេចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងរួមគ្នាជាមួយប្រទេសដទៃទៀតក្នុង​ការ​អនុវត្តវិធានការបង្ការ និងទប់ទល់នឹងរោគរាតត្បាត ជាពិសេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក K.Vnukov បានថ្លែងអំណរគុណចំពោះអំណោយពីលោកនាយករដ្ឋមន្រ្តីវៀតណាម ព្រមទាំងបញ្ជាក់ថា ក្នុងបរិបទការវិវឌ្ឍនៃជំងឺរាតត្បាតដ៏ស្មុគស្មាញនោះ រដ្ឋាភិបាលវៀតណាមបានបង្ហាញពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានជំនាញខ្ពស់។

leftcenterrightdel
លោក Bui Thanh Son អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមប្រគល់សម្ភារៈបរិក្ខារពេទ្យពីរដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនរដ្ឋាភិបាលនិងប្រជាជនជប៉ុន (រូបថត៖ baoquocte.vn)

នៅពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យ ជូនរដ្ឋាភិបាលនិងប្រជាជនជប៉ុន លោក Bui Thanh Son អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា សម្ភារៈបរិក្ខារពេទ្យទាំងនេះ គឺជាមនោសញ្ចេតនារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលបង្ហាញពីសមានចិត្ត និងសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។ លោក Asazuma Shinichi ប្រេសិតជប៉ុនប្រចាំនៅ វៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម ព្រមទាំងបញ្ជាក់ថាអំណោយនោះគឺជាការលើកទឹកចិត្តខាងស្មារតីដ៏អស្ចារ្យបង្ហាញពីភាពស្និទ្ធស្នាល និងសាមគ្គីភាពដែលវៀតណាមជូនចំពោះជប៉ុន។ លោកប្រេសិត Asazuma Shinichi បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរបស់វៀតណាមចំពោះការរាតត្បាតក្នុងរយៈពេលកន្លងមក។ លោកបានអះអាងថា ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជប៉ុននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាតនេះ។

leftcenterrightdel
លោក Bui Thanh Son អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមប្រគល់សម្ភារៈបរិក្ខារពេទ្យពី
រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក (រូបថត៖ baoquocte.vn)

នៅពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យ ជូនរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក លោក Bui Thanh Son អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក វៀតណាមនិងសហរដ្ឋអាមេរិកបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹង Covid-19 ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី ក៏ដូចជាជំនួយទៅវិញទៅមកនូវសម្ភារៈបរិក្ខារពេទ្យ ការចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ទល់នឹងជំងឺ និងការការពារពលរដ្ឋ។

លោក Daniel J.Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម។ លោកបានអះអាងថា ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ រក្សាការចែករំលែកព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការទប់ទល់នឹងរោគរាតត្បាត ដើម្បីការពារសុខភាព និងសុវត្ថិភាពសម្រាប់ប្រជាជន៕

បកប្រែដោយ Huyen Trang