leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាលើកទី ២ ជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់អំពីស្ថានភាពនៃ Covid-19 (រូប​ថត៖ baoquocte.vn)

ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសនៃបណ្តាប្រទេស អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា រដ្ឋាភិបាលវៀតណាមបានផ្តល់អាទិភាពខ្ពស់បំផុតលើការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងបាន​ចែករំលែកនូវវិធានការមួយចំនួនដែលប្រទេសវៀតណាមកំពុងអនុវត្តដូចជា៖ ផ្អាកជាបណ្តោះអាសន្ននូវការចូលមកប្រទេស​វៀតណាម​សម្រាប់ជនបរទេស រឹតត្បិតការជួបប្រាស្រ័យទាក់ទងគ្នា ដាក់ឲ្យនៅដាច់ដោយឡែកពីគេឬដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ ផ្អាកសកម្មភាពអាជីវកម្មមួយចំនួនដែលមានការប្រមូលផ្តុំច្រើនកុះករដូចជា បិទបារ និងភោជនីយដ្ឋានជាដើម។ លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់ថាវៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានក្នុងការជំរុញវិធានការនានាដើម្បីបង្កើនការត្រៀមរៀបចំ និងការបន្សាំ​ខ្លួនយ៉ាងសកម្មរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោកបានសម្តែងនូវការជឿទុកចិត្តថាដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់សហគមន៍អន្តរជាតិ ជំងឺរាតត្បាតនេះនឹងត្រូវបានលុបបំបាត់ចោលក្នុងឆាប់ៗនេះ។ លោកអនុរដ្ឋមន្រ្តី Bui Thanh Son ក៏បានស្នើឲ្យរក្សាសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្រិតអប្បបរមាដើម្បីឆ្លើយតបនឹងតម្រូវការធ្វើដំណើរផង និងធានានូវវិធានការធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង។ លោកក៏បានស្នើឱ្យបណ្តា​ប្រទេសជួយសម្រួលគ្នា​ទៅវិញទៅមកក្នុងការគាំរពារពលរដ្ឋផងដែរ។

នៅចុងបញ្ចប់នៃកិច្ចសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំក្រសួងការបរទេសនៃបណ្តាប្រទេសបានបញ្ជាក់ថានឹងបន្តប្រមូលធនធានទាំងអស់ ចាត់វិធានការសមស្រប និងអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែម​ទៀត​ ព្រមទាំងជម្រុញការផ្តល់​ជំនួយអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan